កាន់ប៉ះចំតំណខ្សែភ្លើងឆក់ស្លាប់ចោលប្រពន្ធកូន

ខេត្តតាកែវ៖ បុរសម្នាក់ជាមន្រ្តីយោធា ដោយសាររស់នៅក្នុងជីវភាពក្រីក្របានឆ្លៀតទៅស៊ី​ឈ្នួលធ្វើផ្ទះឲ្យគេគ្រាន់បានប្រាក់យកមកចិញ្ចឹមប្រពន្ធកូន តែជាអកុសលត្រូវខ្សែភ្លើងឆក់ ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃ សុក្រ ៥ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៨ នៅ​ភូមិ​ប្រហែក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុក បាទី បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ អុល សំអាត ភេទ​ប្រុស អាយុ៤៩ឆ្នាំ មុខរបរ យោធា និង​សំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ។ មុនពេលកើតហេតុ ជនរងគ្រោះ​បាន​ទៅស៊ី​ឈ្មួ​ល​ធ្វើ​ផ្ទះ​ឲ្យ​ឈ្មោះ ខុ​ញ បាន ភេទ​ប្រុស អាយុ៥៣ឆ្នាំ នៅភូមិខាងលើ ហើយជាអកុសលគាត់ កាន់ប៉ះចំតំណខ្សែភ្លើង​បណ្តាលឲ្យ​ឆ្លងចរន្ត​ឆក់​ខ្សែ​ស្លាប់​តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ ដោយខ្សែភ្លើងឆក់ ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *