សង្ស័យ​ករណី​ឃាតកម្ម ប្រទះឃើញ​សាកសពបុរសម្នាក​អណ្ដែត​ទឹក

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​បានប្រទះឃើញ​សាកសព​បុរសម្នាក់ អណ្ដែត​ទឹកទន្លេ ដោយសង្ស័យ​ករណី​ឃាតកម្ម នៅ​ភូមិ​ត្នោត ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ដ​ក្រចេះ កាលពីព្រឹក ថ្ងៃ សុក្រ ៥ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗផងដែរ។

ក្រោយពេលសមត្ថកិច្ចជំនាញទៅដល់កន្លែងកើតហេតុ បានស្រង់សាកសពមកលើគោកដើម្បី ធ្វើកោសល្យវិច័យទើបស្គាល់ថាសពនេះមាន​ឈ្មោះ អ៊ុ សារ៉ាន់ ភេទ​ប្រុស អាយុ៤៤ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក សំរោង​ទី១ ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ដ​ក្រចេះ។

កម្លាំង​ជំនាញ​បច្ចេកទេស​បាន​ពិនិត្យ​លើសពឃើញមានស្នាមរបួសលើរាងកាយក៏សន្និដ្ឋានជាជំហានដំបូង អាចជារឿងឃាតកម្ម ហើយ ក្រោយ​ពិនិត្យ​សាកសព​រួច​កម្លាំង​ជំនាញ បានប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅគេហដ្ឋាន ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *