រថយន្តRAV4 បុកបង្គោលភ្លើងរួចក្រឡាប់ផ្ងារជិក ដោយអ្នកបើកបរងងឹតមុខ

ភ្នំពេញ: រថយន្តRAV4 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2T3543មួយគ្រឿង​បើកបរដោយបុរសអាយុជាង៦០ឆ្នាំ  ក្រឡាប់ផ្ងារជើងនៅកណ្តាលផ្លូវ សង្ស័យអ្នកបើកមិនស្រួលខ្លួន (ងងឹតមុខ) សំណាង​ល្អអ្នកបើកបររងរបួសស្រាល កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយ១គ្រឿងម៉ាកនេះ បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅបុកបង្គោលភ្លើងហើយក៏ក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែសំណាងល្អ​អ្នកបើកបររងរបួសស្រាលចំណែករថយន្តខូខាតយ៉ាងដំណំ។

​អ្នកបើកបរបានឲ្យដឹងថារូបគាត់បានបើករថយន្តមកពីផ្សារអូឡាំពិក មកពីទិញថ្នាំលេបព្រោះគាត់មិនស្រួលខ្លួនលុះមកដ់ចំណុចកើតហេតុស្រាប់តែគាត់ងងឹតមុខធ្វើឲ្យរថយន្តគាត់ទៅបុកនិងបង្គោលភ្លើងក្រឡាប់តែម្តង ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *