ចៅអធិការ​វត្ត​កំពង់​ក្តុលត្រូវអ្នកភូមិឃាត់ខ្លួនពេលទៅដេកនៅផ្ទះស្រីស្នេហ៍

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិ បានឃាត់ខ្លួន នៅ​ម៉ោង​ប្រមាណ ២និង៣០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បាន​ឃាត់ខ្លួនចៅអធិការ​វត្ត​កំពង់​ក្តុល បន្ទាប់​ពី លួច​តឺនុយស៊ីវិល ចេញពី​វត្ត​ទៅ​ដេក​ផ្ទះ​ស្រី​ស្នេហ៍ នៅក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ។ បន្ទាប់មកព្រះចៅអធិការ​វត្ត​ក្តុល ព្រះនាម មៀ​ច សុវណ្ណ អាយុ៣៦ឆ្នាំនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន តាមដាន​ជា​យូរ​មកហើយ ពាក់ព័ន្​លួច​មាន​ប្រពន្ធ និង​កូន ហើយ​បាន​ក្លែងខ្លួន​ស្លៀកពាក់​ស៊ីវិល ចេញពី​វត្ត​ទៅផ្ទះ​ស្រី​ស្នេហ៍។

ចៅអធិការ​នេះ ត្រូវ​ឃាត់ខ្លួន នៅផ្ទះ​ឈ្មោះ​ហេង សុខ​ហៀ​ង ភេទ​ស្រី អាយុ២២ឆ្នាំ ស្ថិត​ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាផ្ទះស្រីស្នេហ៍។ សង្ឃ អង្គនេះបានតឺនុយ​ស៊ីវិល(ពាក់អាវ​យឺត​និង​ស្លៀកខោ​ជើង​ខ្លី)ចេញពី​វត្ត​ទៅផ្ទះស្រីស្នេហ៍ខាងលើ ដែលមាន ចម្ងាយ​ពី​វត្ត​ប្រហែល១០០០ម៉ែត្រ ។

ពេលនោះប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខ្វិតដែលកំពុងតាមដានយ៉ាងប្រកិតនោះនាំគ្នា​ចាប់ ឃាត់ខ្លួន ប្រគល់អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សាក់​សំពៅ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *