ហាង​កាត់​សក់​យីហោ​ My home ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៥នាក់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​

 

 
ភ្នំពេញ​៖​ក្រោយ​ពី​ធ្វើការ​សើបអង្កេត​ស្រាវជ្រាវ​របស់​លោក​វរៈ​សេនី​យ៍​ឯក​ ម៉ក់​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែនសុខ​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៥នាក់​នៅ​ទី​តាំង​ដែល​មាន​យីហោ​កាត់​សក់​ My home ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​។​ហេតុការណ៍​បង្ក្រាប​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១១:៣០នាទី​ព្រឹក​ថ្ងៃ​ទី​១២ខែ​មករាឆ្នាំ​២០១៧​ស្ថិត​នៅ​ហាង​កាត់​សក់​យីហោ​កាត់​សក់​ My home ក្នុង​ភូមិ​ព្រៃ​ខ្លារ​ង្កាត់​ក្រាំង​ធ្នង់​ខណ្ឌ​សែនសុខ​។
បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ប្រជុំ​ជាមួយ​អគ្គស្នងការ​នគរបាលជាតិ​ទប់ស្កាត់​បទល្មើស​បង្ក្រាប​គ្រឿងញៀន​កុំឲ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ​ ដឹក​នាំ​ដោយ​លោក​វរៈ​សេនី​យ៍​ឯក​ ម៉ក់​ហុង​អធិការ​នគរបាល​ខណ្ឌ​បាន​ចុះ​តាម​ដាន​ស្រាវជ្រាវគ្រប់​ច្រកល្ហក​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ រហូត​ដល់​ចាប់​បាន​ជនសង្ស័យ​ចំនួន​៥នាក់​ស្ថិត​នៅ​ទី​តាំង​ខាង​លើ​ ដោយ​ក្នុង​នោះ​មាន​អ្នក​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​៤នាក់​នឹង​ម្នាក់​ទៀត​ជា​អ្នក​ផ្ដល់​ទីតាំង​។​ រហូត​មកដល់​ពេល​នេះ​កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ​ស្រាវជ្រាវ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​២នាក់​បន្ថែម​ទៀត​ស្ថិត​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ភ្នំពេញថ្មី​។
បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​ចំនួន​៧នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ​កំពុង​សាក​សួរ​និង​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​ទៅកាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *