ជិះឡានពីព្រៃវែងមកលេងប្រពន្ធនៅភ្នពេញ ពេលចុះពីលើឡានក្អួតឈាមស្លាប់

ភ្នំពេញ៖ ​កាលពី​វេលា​ម៉ោង២និង៥០នាទី​រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ​បុរស​ម្នាក់ ខណៈ​ចុះ​ពី​រថយន្តឈ្នួល ស្រាប់តែ​ក្អួត​ឈាម​ស្លាប់​យ៉ាង​រន្ធត់​តែម្តង ។

សាក្សី​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​   បុរសរងគ្រោះ​ឈ្មោះ កិត ពៀត កើត​ឆ្នាំ១៩៦៦ ស្រុកកំណើត​ខេត្តព្រៃវែង ជិះឡាន​ឈ្នួល​មកពី​ខេត្តព្រៃវែង គោលបំណង​មកលេង​នឹង​ប្រពន្ធ នៅ​ចំណុច​ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ លុះ​ពេល​គាត់​ចុះ​ពី​រថយន្តឈ្នួល​ហើយ ស្រាប់តែ​ក្អួត​ធ្លាក់ឈាម​ស្លាប់​តែម្តង ដែលគេសង្ស័យថា ធ្លាយក្រពះ ។។ សមត្ថកិច្ច​ជំនាញ​បាននិងកំពុង​ចុះ​ត្រួតពិនិត្យ ហើយ​មូលហេតុ​នៃ​ការ​ក្អួត​ឈាម​នេះ យើង​នៅ​មិនទាន់​ដឹង​ទេ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *