សិស្ស រួម​និង​គ្រូព្រះស៊ីសុវត្ថិនៅតែ បន្ត​ការតវ៉ា លើក​បដា​

ភ្នំពេញ ៖សិស្សានុសិស្ស រួម​នឹង​អ្នកគ្រូ​លោកគ្រូនៅតែ បន្ត​ការតវ៉ា លើក​បដា​ទាមទារ​មិន​ឲ្យ​ដក​លោក​មូល ស៊ុយ​ហេង នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ភ្នំពេញ

ការទាមទារជាថ្មម្តងទៀតធ្វើឡើង នៅ​ម៉ោង៧និង២០ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ បន្ទាប់ពីរសៀលម្សិលមិញបានធ្វើម្តងរួចទៅ ហើយ ដោយសារតែ​កើតទុក្ខ​មិន​សុខចិត្ត​ពេលឮ​ដំណឹង​ថា ដក​លោក​មូល ស៊ុយ​ហេង នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ចេញ ហើយ​ដាក់បញ្ចូល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី ដែល​ហៅ​កាត់​NGS គឺ​ប្រៀប​ដូច​ទៅនឹង​សាលា​ឯកជន។ នោះ។

ការទាមទារនេះបានធ្វើឡើង ស្របពេលដែលលោករដ្ឋមន្ត្រីក្រសួងអប់រំកោះប្រជុំ នាយក និងសាស្រា្តចារ្យវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី១៩ កញ្ញានេះដែរ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *