ផ្ទះហ្គេមភ្នាល់បាល់អ៊នឡាញ​មួយ​កន្លែង​ត្រូវនគរបាលប៉ុស្តិចោមចៅ ចុះឃាត់យុវជន២នាក់រក្សាទុកសារធាតុញៀន១កញ្ចប់

 

 
ភ្នំពេញ៖ យុវជន២នាក់រួមជាមួយថ្នាំញៀនម៉ាទឹកកកចំនួន១កញ្ចប់ ត្រូវបាននគរបាលប៉ុស្តិចោមចៅឃាត់ខ្លួន ខណៈពួកគេសង្ងំលេងភ្នាល់បាល់នៅកន្លែងអ៊ីនធឺណេត។

ហេតុការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១២ខែមករា​ឆ្នាំ​២០១៧
ស្ថិត​នៅចំណុចហ្គេមអ៊ីំនធឺណេតភ្នាល់ល្បែងអ៊នឡាញ​ក្នុង​ភូមិព្រៃព្រីខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាម​ប្រភពព័ត៌មាន​ពី​នគរបាលប៉ុស្តិ៍​ម្នាក់​បានឲ្យ​ដឹងថា ជនសង្ស័យទី1ឈ្មោះ សម្បត្តិ រ៉ាវីត អាយុ១៩ឆ្នាំ រស់នៅភូមិសាម្គី១សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ​។​ទី២)ឈ្មោះ បាន វណ្តដា អាយុ១៨ឆ្នាំស្នាក់នៅភូមិជាមួយគ្នា វត្ថយតាងចាប់យកម្សៅក្រាមពណ៍ស សង្ស័យជាសារធាតុញៀនមួយកញ្ចប់តូច។
​តាម​ប្រភព​ដដែល​បានឲ្យ​ដឹងថាទៀតថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ធថាមាន យុវជន២នាក់ចូលទៅលេងហ្គេមនិងភ្នាល់បាល់តាមអ៊នឡាញ ដោយមានរក្សាទុកនូវសារធាតុញៀន។បន្ទាប់ពីទទួលបានព៌ត៌មាននេះភ្លាមៗលោកមេប៉ុស្តិ៍ចោមចៅបាននាំកម្លាំងចុះទៅឃាត់ខ្លួន ដោយឆែកឆេរ រកឃើញម្សៅសក្រាមថ្នាំញៀនប្រ​ភេទ​ម៉ាទឹកកក
១កញ្ចប់នៅនឹងខ្លួនយុវជនទាំង២នាក់នោះ ហើយកម្លាំងបានធ្វើការឃាត់យកសាកសួរនាំនៅប៉ុស្តិ៍។

បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានកសាងឯកសារបញ្ចូនខ្លួនទៅផ្នែកនគរបាលជំនាញនៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យដើម្បីចាត់ការទៅតាមច្បាប់៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *