ក្លាយជាឃាតកវ័យក្មេង ព្រោះខឹង​ជនរងគ្រោះខ្ចីលុយ​មិន​សង​ហើយ​ឌឺដង​ទៀត

ខេត្តកណ្ដាល ៖  ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ បានក្លាយជាឃាតកវ័យក្មេងត្រូវសមត្ថកិច្ចតាម​ចាប់ខ្លួនទាល់តែបាន បន្ទាប់ពីខឹងមិត្តភក្តិខ្ចីលុយ៤ម៉ឺនរៀលមិនព្រមសង ថែមទាំងនិយាយឌឺ ទៀត ធ្វើឲ្យគេទ្រាំមិនបានយកកាំបិតចុងស្រួចលួចចូលទៅចាក់ជនរងគ្រោះចំបំពង់ក បណ្តាលឲ្យបាត់បង់ជីវិត ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡោះងវេលា​ល្ងាច​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​សាលា អាន់​នៀក​ម៉ះ ភូមិ​ជ្រោយ​មេត្រី​លើ ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេ​ត្ក​ណ្ដា​ល បន្ទាប់ពីប្រជាពលរដ្ឋក្នុងភូមិចុះទៅងូតទឺកទន្លេ ហើយប្រទះឃើញសពជនរងគ្រោះនៅតាមផ្លូវ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកមុខកំពូឡបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ា​អាត នោ​តវ៉ា​វី ភេទ​ប្រុស អាយុ១៤ឆ្នាំ នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ត្រូវឃាតកវ័យក្មេងឈ្មោះ ឈ្មោះ ទ្រេ​ស សា​គី​រិ​ន ភេទ​ប្រុស អាយុ១៥ឆ្នាំ នៅ​ភូមិ ជ្រោយ​មេត្រី​លើ ឃុំ​ប្ញ​ស្សី​ជ្រោយ ស្រុក​មុខ កំពូល​ខេត្តកណ្ដាល មុខរបរ សិស្ស ចាក់នឹងកាំបិតចុងស្រួច ត្រូវត្រង់ បំពង់ក ប្រវែង៦ស.ម×៣ស.ម ស្នាម​មុត​លើ​គ្រាប់ពោន​រាង​ឆូត​ត្រង់​ប្រវែង៣ស.ម ស្នាម​រលាត់​ដាច់​ស្បែក​ក្រោយ​ថ្គាម​ស្ដាំ និង​របួស​មុត​ក្រោយ​ចង្ការ​ខាងស្ដាំ ស្នាម​រលាត់​លើក​ខាងស្ដាំ ដាច់​សរសៃឈាម​ធំ (អាក់ទែរ) បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។

សមត្ថកិច្ចបន្តថាបន្ទាប់ពីមានអំពើឃាតកម្មនេះកើតឡើងសមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនមានទូរស័ព្ទ Ipone 4 មាន​ស្រោម​ពណ៌​ខ្មៅ ១គ្រឿង។​ ចំណែក​​កាំបិត រក​មិនឃើញ ព្រោះជន​សង្ស័យ​បាន​បោះចោល​ទៅក្នុង​ទឹកទន្លេ នៅ​កន្លែង​ជនរងគ្រោះ​ដួល​ស្លាប់បាត់ទៅហើយ។

សាក្សីនិយាយថា នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង៣និង៣០នាទី​ទៀបភ្លឺ ឈ្មោះ សារី ម៉ាត់ ជា​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ បាន​យក​សំរាម​ទៅ​បោះចោល​នៅ​មាត់ទន្លេ​ក្រោយ​សាលារៀន​អាន់​នៀក​ម៉ះ ភូមិ​ជ្រោយ​មេត្រី​លើ រួច​បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ដេកស្លាប់ ដោយមាន​ហូរឈាម​ដាប​លើ(សាប)ផ្លូវ ដើរ​ចុះ​ទន្លេ រួច ក៏មាន​ការផ្អើលឆោឡោ ហៅ​អ្នកភូមិ​ចេញមក​មើលតែម្តង។ ក្រោយមកសមត្ថកិច្ចនគរបាលមូលដ្ឋានបានទទួល​ព័ត៌មាន​នេះទើបចាត់កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​ទៅពិនិត្យសពដល់កន្លែងឃើញសព មាន​ពាក់​ស្បែកជើងផ្ទាត់ ពណ៍​ខ្មៅ ម៉ាក​Flip step ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ខ្មៅ ម៉ាក​US ARMY រូប​ផ្កាយ​លាយ​ពណ៌​ក្រហម​ត្រឹម​កែងដៃ ស្លៀកខោ​លី​អូ​ពណ៌​លឿង ម៉ាក​Xian Liang និង ស្លៀក​កន្សែង​ពណ៌​ក្រហម​ពី​ក្រៅ។ ក្នុងរយៈពេលច្រើនម៉ោងក្រោយមកទើបសមត្ថកិច្ចស្រាវជ្រាវដឹង ឈានទៅចាប់ខ្លួនជនសង្ស័យបានមកសាកសួរផងដែរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ(ឃាតកវ័យក្មេង) បានសារភាពថា មូលហេតុគេដាច់ចិត្តចាក់សម្លាប់ជនរងគ្រោះបែបនេះដោយសារគេមាន​គំនុំ រឿង​ជនរងគ្រោះ ខ្ចីលុយ​ចំនួន ៤០.០០០រៀល​ហើយ​សន្យា​សង​វិញ នៅ​ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១ តែមិនព្រមសង ថែមទាំងនិយាយឌឺដងតិះដៀលដាក់ខ្លួនគេថែមទៀត ។ លុះ​ព្រឹក​ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨រូបគេបានឃើញ​ជន រងគ្រោះ​កំពុង​អង្គុយ​មើល Facebook នៅក្រោម​ដើម​ស្វាយ​ជិត​កន្លែងកើតហេតុ ក៏​ដើរ​ទៅយក​កូនកាំបិត​ចិតបន្លែ​ក្នុង​ធុង​ទឹកអំពៅ​របស់​ម្ដាយ មក​លួច​ចាក់​លើ​ជនរងគ្រោះ​ពីក្រោយ​ចំហៀង​ផ្នែក​បំពង់ក ដាច់​សរសៃឈាម​ធំ បណ្ដាល​ឲ្យ​ស្លាប់រួចគេបោះកាំបិតចុងស្រួចចោលក្នុងទន្លេដើរទៅសម្បំក្នុងផ្ទះរហូតសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *