អគ្គិភ័យ​បំផ្លាញ​ផ្ទះឈើមួយ​ខ្នង ដោយសារទុស្សេខ្សែភ្លើង នៅ​ស្រុកចំការលើ

ខេត្តកំពង់ចាម៖ មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះបំផ្លា្ញ​ផ្ទះមួយ​ខ្នង​យ៉ាង​សន្ធោសន្ធៅ​កាលពី​វេលាម៉ោង៦ល្ងាច ថ្ងៃ សុក្រ ១២ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​អូរ​វាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ​នេះ ជាកម្មសិទ្ធ​របស់​ឈ្មោះ កែម គួ​ន ភេទ​ប្រុស អាយុ៧១ឆ្នាំ មុខរបរធ្វើចម្ការ មាន​ទីលំនៅ ភូមិ​អូរ​វាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ដែលផ្ទះនេះសាងសង់ពីឈើ ជញ្ជាំង​ក្តារ ប្រក់​ក្បឿង ទំហំ ៧ម x ១៥ម (ឆេះ​អស់ទាំង​ស្រុង) តែមិន​បណ្តាល​ឲ្យ​របួស​មនុស្ស​ទេ។ រីឯសម្ភារៈឆេះខូចខាតមាន គ្រែ​ប្រអប់១, ទូឈើ១, ទូរទស្សន៍១, អង្ករ៥០ គីឡូក្រាម, ស្រូវ១ បាវ ។

ក្នុងករណីនេះម្ចាស់ផ្ទះបានអះអាងថា មូលហេតុ បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង គ្រាដែលគាត់​ឮសំឡេងផ្ទុះចេញពីលើផ្ទះ ហើយក្លាយជាមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។ យ៉ាងណាក្នុងករណីមានអគ្គិភ័យនេះកើតឡើង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​កន្លែងកើតហេតុ ដើម្បី​ជួយ​ពន្លត់ភ្លាមៗផងដែរដោយ​ប្រើប្រាស់​អស់​ទឹក២រថយន្ត ទើប​រលត់​អស់​ទៅវិញ​ជា​ស្ថាពរ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *