ប្រពន្ធតាមទាន់ប្តីពាក់ផ្កាយ២នៅសម្ងំក្នុងផ្ទះស្រីថ្មី គប់កញ្ចក់រថយន្តឡិចស៊ិស៥៧០បែកខ្ទេច

ភ្នំពេញ ៖  នៅវេលា​ម៉ោង៩និង៣០នាទី​យប់ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨មាន ហេតុការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចេញមក​មើល ព្រមទាំង​សមត្ថកិច្ច​ចោមរោមមើលព្រោងព្រាតនៅចំណុច​មុខផ្ទះ​លេខ​៦R ផ្លូវ​លេខ៥ ក្នុង​បុរី​លឹម​ឈាង​ហាក់​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ដោយសារ ប្រពន្ធដើមតាមទាន់ លោកប្តី ពាក់ផ្កាយពីរ មានប្រពន្ធចុង ។

បុរសពាក់ផ្កាយពីរនេះ ឈ្មោះ ឡុង ទិ​ត្យ ជា​មន្ដ្រី​យោធា  ។ ស្ដ្រី​ជា​ប្រពន្ធដើម បាន​ប្រាប់​អ្នកសារពត៌មាន​ឲ្យ​ដឹងថា គាត់​បាន​ចាប់ដៃគ្នា​ជាមួយនឹង​ ស្វាមី​របស់គាត់​អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ មានកូន​ដល់​ទៅ​បីនាក់​ក្នុងបន្ទុក ។ ក្នុង​រយៈពេល​កន្លងមក​គាត់​រកស៊ី​ទិញ​ដី​លក់​ដី​កាន់តែ​ឡើងទៅ​មាន​ទៅ​មាន​ទៅ​រហូតដល់​មានផ្ទះ​វីឡា មានមុខ​របរ​លក់​ឡា​ន​ទិញ​ឡាន និង​ស្វាមី​បានធ្វើការ​នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពាក់ផ្កាយ២ ។

លុះ​មកដល់​ថ្ងៃ​កើត ហេតុ​ខាងលើ ប្រពន្ធ​របស់គាត់​បាន​តាម​ទាន់​ឃើញ​ស្វាមី​របស់គាត់​បានមក​ឈប់​រថយន្ត​នៅមុខ​ផ្ទះមួយ​ទៅផ្ទះ​លេខ​6Rផ្លូវ​លេខ5 ក្នុង​បូរី​លឹម​ឈាង​ហាក់​ចំកា​ដូង ​ខឹង​ពេក​គាត់​បាន​យក​ដុំថ្ម​វាយ​កញ្ចក់​ឡាន លុ​ច្ស​ស៊ី​ស៥៧០ ដែល​ប្ដី​ជិះ ខាងក្រោយ និង​ខាង​ចំហៀង ព្រមទាំង​បំបែក​កញ្ចក់​ផ្ទះ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ។

យ៉ាងណា​ភាគី​ខាង​ស្វាមី​ព្រមទាំង​ប្រពន្ធចុង មិនឃើញ​នៅក្នុង​ផ្ទះនេះទេ ​ប្រហែល​សម្ងំ​ឬក៏​ចេញ​តាម​ទ្វារក្រោយ​បាត់​ក៏​មិនដឹង៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *