ឆ្លងចរន្តអគ្គិសនីឆាបឆេះខ្សែកាប្លិក្រុមហ៊ុន internet opennetផ្អើលសមត្ថកិច្ចទាំងយប់

 ភ្នំពេញ ៖ មានហេតុការណ៍អគ្គិភ័យគួរឲ្យភ្ញាក់ផ្អើលមួយ  បានកើតឡើងនៅវេលា     ម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញ ឆ្នាំ២០១៨ ក្នុងក្រុមហ៊ុន internet opennet ជាប់ផ្លូវលេខ306 ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បណ្ដាលឲ្យក្រុមហ៊ុននោះរង​ការខូចខាតសំភារៈអស់ជាច្រើន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានករណីអគ្គីភ័យកើតឡើងនោះ គឺ គេសង្កេតឃើញមានផ្ទុះខ្សេ ខ្សែភ្លើងក្នុងក្រុមហ៊ុនខាងលើ រួចក៏ចេញជាអណ្ដាត​ភ្លើងឆាបឆេះឡើងបន្តិចម្ដងៗ ទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍​ទៅអាជ្ញាធរមូលដ្ឋានឲ្យមកជួយអន្តរាគមន៍ ដោយកម្លាំងសមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង និងប្រើពេលវេលាជាង១ម៉ោងទើបគ្រប់គ្រងស្ថានការបាន ។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងដែរថា ក្នុងករណីខាងលើនេះ គឺផ្ដើមចេញមកពីផ្ទុះសេខ្សែភ្លើងក្នុងក្រុមហ៊ុនOPENNETខាងលើ ទើបបង្កឲ្យមានអគ្គីភ័យឆាបឆេះនេះកើតឡើងហើយក៍រាលដាលទៅផ្ទះជាប់គ្នាគឺមិនមានមនុស្សនៅផ្ទះសំរាប់ជួលដោយជាប់សោរទើបសមត្ថកិច្ចសំរេចវាយបំបាក់សោរដើម្បីចូលទៅបាញ់បន្លត់ហើយខាងកម្លាំងជំនាញអន្តរាគមន៍ពន្លត់អគ្គីភ័យបានចេញរថយន្តចំនួន១៦គ្រឿង ដែលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៣គ្រឿង ខាងក្រសួងមហាផ្ទៃចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩គ្រឿង ទើបពន្លត់ភ្លើងរលត់ទៅវិញជាស្ថាពរ ។ ក្នុងហេតុការណ៍នេះដែរមិនបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែខូចខាតនូវសំភារៈក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ៕ គង់ មិង

Leave a Reply

Your email address will not be published. Required fields are marked *