ប្រទះឃើញសពស្អុយរលួយទាំងកាយអាក្រាត សង្ស័យនាំស្រីស្នេហ៍ទៅរំលោភហើយជនល្មើសវ៉ៃយកម៉ូតូ

ភ្នំពេញ: នៅម៉ោង១២និង៣០ រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មុននេះ មានការភ្ញាក់ផ្អើល បន្ទាប់ពីមានបុរសម្នាក់ជាអ្នកដើរច្រូតស្មៅគោ បានប្រទះឃើញសពមនុស្សម្នាក់ ស្អុយរលួយសល់តែគ្រោងច្អឹង នៅក្នុងដីឡូត៍មួយកន្លែង  នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សាកសពបុរសខាងលើអាក្រាតកាយមានសភាពស្អុយរលួយសល់តែគ្រោងឆ្អឹងមើលលែងស្គាល់ដោយគេសងហស័យថាសពជនរងគ្រោះអាចស្លាប់រយះពេលជិះមួយខែទៅហើយដោយនៅក្បែរសពប្រហែល៣ម៉ែត្រមានគេឃើញខោក្រណាត់ជើងវែងពណ៍ប្រផេះមួយនិងអាវយឺតដៃខ្លីពណ៍ផ្ទៃមេឃមួយខោលីអូពណខ្មៅស្បែកប៊ូពណ៍ខ្មៅមួយគូរមានសំបកស្រោមអនាម័យមួយ។

ប្រភពមួយចំនួនដោយគេសង្ស័យថា  ករណីខាងលើនេះអាចជនរងគ្រោះជិះម៉ូតូដឹកស្រីស្នេហ៍មករួមរ័កនៅទីនោះព្រោះកន្លែងនោះស្ងាត់អាចខណះពេលកំពុងរួមរ័កត្រូវក្រុមជនសង្ស័យវាយសម្លាប់ប្លន់យកម៉ូតូឬទ្រព្យ សម្បត្តិហើយគេចខ្លួនបាត់អស់ទៅ។

បើតាមបុរសជាអ្នកច្រូតស្មៅឲ្យគោស៊ី មានឈ្មោះ  សេន សុះ  អាយុ ២៤  ឆ្នាំមុខរបរចិញ្ចឹមគោរស់នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា បានឲ្យដឹងថា  នៅមុនប្រទះឃើញសពនេះរូបគាត់២នាក់បងប្អូនបានដើរចូលទៅក្នុងដីឡូត៍កន្លែងកើតហេតុគោលបំណងរកច្រូតស្មៅឲ្យគោស៊ីហើយខណះពេលដើរចូលទៅដល់ក្នុងរបងបានប្រហែល៥ទៅ៦ម៉ែត្រស្រាប់តែមានជះក្លិនស្អុយនៅក្នុងគុម្ភត្រែង ក៏មានការងឿងឆ្ងល់ រួចបាននាំគ្នាដើរចូលទៅមើលស្រាប់តែប្រទះឃើញសាកសពមានសភាពស្អុយរលួយនៅសល់តែគ្រោងឆ្អឹងមើលលែងស្គាល់ទៅហើយដោយនៅក្បែរសពប្រហែល៣ម៉ែត្រឃើញមានខោក្រណាត់ជើងវែងពណ៍ប្រផេះមួយ និងអាវយឺតដៃខ្លី ពណ៍ផ្ទៃមេឃ មួយខោលីអូ ពណ៌ខ្មៅស្បែកជើងប៊ូពណ៍ខ្មៅមួយគូរមានសំបកស្រោមអនាម័យមួយ។

បន្ទាប់ពីមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្រោយពីឃើញសភាពបែបនេះពួកគាត់បាននាំគ្នារត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *