ផឹកស៊ីជាមួយមួយមិត្ត មានជម្លោះជាមួយគូដណ្តឹង លោតពីលើអគារកម្ពស់៥ជាន់ស្លាប់

ភ្នំពេញ ៖យុវជន​ម្នាក់ខណៈ​ឈ្លោះ​គ្នា​ជាមួយ​គូរ​ដណ្ដឹង  ចិត្តខ្លាំង ​បាន​លោត​ពីលើផ្ទះ​កម្ពស់៥ជាន់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយក្រោយមកបានស្លាប់  នៅពេល​បញ្ជូនដល់​មន្ទីរពេទ្យវ​នៅ​ទល់មុខ​សណ្ឋាគារ​អាស៊ី​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​មនោរ​ម្ប ខណ្ឌ៧មករា កាលពី​យប់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ។

សាក្សីបានឲ្យដឹងថា យុវជន​ចិត្តធំ​នេះ មានឈ្មោះ​ឡុង​ម៉ៃ​អាយុ១៩ឆ្នាំ  ​មុខរបរ​អ្នក​អនាម័យ​នៅ​សណ្ឋាគារ​ស្នាក់នៅ​ក្បែរ​កន្លែង​កើតហេតុ​ ខាងលើ។

គេនៅមិនទាន់ដឹងពីមូលហេតុជម្លោះ  រហូតធ្វើឲ្យយុវជននេះចិត្តស្លុយលោតពីលើ​ផ្ទះ​កម្ពស់៣ជាន់នេះនៅឡើយ។  យា៉ាងណា សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ  នាងជា​គូ​ដណ្ដឹង​​ព្រមទាំង​មិត្តភក្តិ​ដែល​អង្គុយ​រួមគ្នា​ដឹក​យកទៅ​ប៉ុស្តិ៍នគរបាល​ដើម្បី​សួរនាំ​រឿងហេតុ ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *