រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាតទាំងសងខាង

 ភ្នំពេញ៖ ជនជាតិបរេទសប្រុសស្រី២នាក់បើកហាយឡែនឌ័រ​មួយគ្រឿង  បាននជ្រុលចង្កូត​ទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀតនៅខាងមុខ   ដោយបុកចំពីក្រោយបណ្តោល​ឲ្យររថយន្តហាយឡែនឌ័រជ្រុលទៅបុករថយន្តបាឡែនមួុយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើកឡើកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ត្រូវនិងថ្ងៃទី៣០ខែកញ្ញាឆ្មាំ២០១៨​ស្ថិតនៅចំណុចមុខបូរី ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្តភពព័ត៏មានពីកន្លែងកើតហេតុបាន​ឲ្យដឹងថាមុនកើតហេតុគេឃើញជនជាតិបរទេស​ប្រុសស្រី២នាក់​បើករថយន្តហាយឡែនឌ័រមួយគ្រឿង  ពណ៏កណ្តុរប្រម៉េះពាក់ស្លាកលេខភ្នំពេញ   2AB-4856ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AD-5412បើកបរដោយប្តីប្រពន្ធ២នាក់នៅខាងមុខស្របទិសដៅគ្នាពីក្រោយបណ្តាលឲ្យខូចខាតតិចតួចរួចរុញទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងពណ៏ស្កពាក់ស្លាកលេខភ្នំពេញ2AJ-7765បើកបរដោយបុរសម្នាក់នៅខាងមុខបណ្តាលឲ្យកំពិតកាងខាងក្រោយយ៉ាងដំណំ។ចំណែករថយន្តបង្ករលាត់ថ្នាំតិចតួច។

ក្រោយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នាដោយម្ចាស់រថយន្តហាយឡែនឌ័មួយគ្រឿងរងគ្រោះមិនទាសំណងនោះទេចំណែករថយន្តបាឡែនត្រូវរថយន្តបង្កចេញថ្លៃដូកាងថ្មីឡើងវិញដើម្បីចញ្ចប់រឿងនៅកន្លែងកើតហេតុ៕ គង់ មីង

Leave a Reply

Your email address will not be published. Required fields are marked *