វាយសង្សារខៀវភ្នែក សមត្ថកិច្ចចាប់បានឆែកឃើញមានថ្នាំញៀន៣កញ្ចប់

ខេត្តបាត់ដំបង ​៖ ​នារី​ម្នាក់​​បាន​រង​របួស​ជាំភ្នែក​ម្ខាង និងជាំដៃជើង ដោយសារសង្សារដែលទើប ស្គាល់គ្នាបានថ្ងៃ រួមនឹងមិត្តភក្តិសង្សារម្នាក់ទៀត វាយដំដោយចោទថា បានលួចខ្សែកប្លាទីន ទម្ងន់២ជី  ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យជន​ទាំង​២​នាក់មានទម្ងន់ទោសកាន់តែ​ធ្ងន់ធ្ងរ​ទៀតនោះ គឺ​ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ក្នុងខ្លួនបុរសពីរនាក់ឃើញមានគ្រឿងញៀន​(​ម៉ា​ទឹកកក​)​មួយ​ចំនួន​ទៀត ​ ។

លោក​ឈឿ​ង គឹ​ម​សុង អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​​ស្រាល និង​ជា​ប្រធាន​ក្រុម​អន្តរា​គម​ន៍​បង្ការ​បង្ក្រាបបាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៍​នេះ​​បាន​កើតឡើង កាលពី​ល្ងាច​ ថ្ងៃ ពុធ ១កើត ខែ អស្សុជ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​១០ ​តុលា នៅ​ក្នុង​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។

ជនសង្ស័យ​ទាំង​២​នាក់មានឈ្មោះ​ប៊ុ​ន រ័​ត្ន ហៅ​ប៊ុ​ន អាយុ​៣៩​ឆ្នាំ ជា​អ្នក​ដៃដល់ និង​ឈ្មោះ​ឈឿ​ន ឆៃ​ដែន អាយុ​១៨​ឆ្នាំ ជា​អ្នក​រួមគំនិតដែលជន​ទាំង​២​នាក់​រស់​នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។ រីឯនារីរងគ្រោះឈ្មោះ​ឈាន សេរី​រ័​ត្ន អាយុ​១៨​ឆ្នាំ មានទលំនៅ ក្បែរកន្លែងកើតហេតុខាងលើ ។

លោក​ គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​បាន​យក​កំណាត់​ដែក​វាយដំ​ទៅ​លើ​នារី​រងគ្រោះ បណ្ដាល​ឲ្យ​រង​របួស​ជាំភ្នែក​ម្ខាង​និង​ហើយ​ជាំ​ដៃជើង ដោយ​ចោទ​នារី​នោះ​ថា បាន​លួចយក​ខ្សែ​.ក​ប្លា​ទី​នរបស់​​ខ្លួន តែ​នារី​រង​គ្រោះវិញ​បាន​បដិសេធ​​ថា មិនពិតទែ គឺ ឈ្មោះ​ប៊ុ​ន ជា​អ្នក​ឱ្យ​​ខ្សែ​.ក​នោះ​មក​ខ្លួនទេ ​។ ប៉ន្តែដោយសារ​តែ​ជន​នេះ​ ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ទើប​លោកស្នងការ​ខេត្ត ​បញ្ជាឱ្យ​​ឆែកឆេរបាន​រក​ឃើញ​គ្រឿងញៀន​មួយ​ចំនួន​ទៀត ដែល​ជន​នេះ​លាក់​ទុក​​ជាប់​ខ្លួនក៏ឃាត់ខ្លួនតែម្តងទៅ ​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ឈ្មោះ​ប៊ុ​ន រ័​ត្ន ហៅ​ប៊ុ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយដំ​នារី​ឈ្មោះ​សេរី​រ័​ត្ន នោះ​មែន ដោយសារ​តែ​នារី​នោះ​បាន​យក​ខ្សែ​.ក​ប្លា​​ទី​ន​ទម្ងន់​២​ជី​របស់​ខ្លួន ​។ ជន​នេះ​បាន​និយាយ​ទៀត​​ថា ខ្លួន​ទើប​ស្គាល់​ទំនាក់ទំនង​ក្នុង​ចេតនា​ស្នេហាជាមួយ​នារី​នោះ​បាន​ប្រហែល​៣​ថ្ងៃ​ប៉ុណ្ណោះ​ ។

ឯនាង​ឈាន សេរី​រ័​ត្ន បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នាង​មិន​បាន​យក​ខ្សែ.ក​នោះ​ទេ​ គឺ​ឈ្មោះ​ប៊ុ​ន នោះឲ្យនាងទុក​ទេ ​ ។

យ៉ាងណាសមត្ថកិច្ចបានឲ្យដឹងទៀត​​ថា ជនសង្ស័យ​ឈ្មោះ​​ប៊ុ​ន ជា​ជន​ដៃដល់ រីឯ​ឈ្មោះ​ឆៃ​ដែន អ្នក​រួមគំនិត​និង​ផ្ដល់​មធ្យោបាយ​ដឹក​ជញ្ជូន​ ។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​«​ហិ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​» ប៉ុន្តែ​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​ដែល​ជន​នេះ​រក្សា​ទុក​ជាប់​ខ្លួន​ ដែល​មាន ម្សៅ​ក្រាម ពណ៌.​ស​ ​ជា​ប្រភេទមេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​)​ចំនួន​​៣​កូន​ថង់, កាំបិត​កែ​ច្នៃ​​១​ដើម និង​សម្ភា​រ ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង ក៏ត្រូវចោទមួយបទល្មើសទៀតដើម្បីចាត់ការតាមច្បាប់៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *