




ភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុមចោរកាប់ និងដាវបណ្តាលអោយរងរបួសធ្ងន់ ប្លន់យកម៉ូតមួយគ្រឿងទៅបាត់បន្សល់ទុកតែម្ចាស់រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ៅង ១០និង៣០នាទីយប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងលិចរបង កាណាឌីយ៉ា ម្តុំផ្សារវិនម៊ីង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឡេ សំអូន អាយុ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិកើតហេតុ មានស្រុកកំណើតនៅភូមិគោកសណ្តែក ឃុំបន្ទាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ចំណែកម៉ូតូដែលបាត់បង់ម៉ាកហុងដារឌ្រីមសេរី២០១៣ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1E-0043។រីឯជនល្មើសមានគ្នា៣នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាក SLមិនចាំស្លាកលេខប្រដាប់ដោយដាវសាំងម៉ូរៃ។
តាមសម្តីរបស់ជនរងគ្រោះរៀបរាប់អោយដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងដោយរូបគាត់ជិះម្នាក់ឯង ហើយមិត្តភក្តិជិះទៅមុន ទើបនឹងចេញមកពីរាំធុងបាស់នៅម្តុំដីវាលក្បែរកន្លែងកើតហេតុ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់មិនចាំស្លាកលេខតាមមកពីក្រោយស្ទាក់ម៉ូតូរបស់គាត់អោយអែមខាង រួចបក្សពួកជនសង្ស័យបានចុះពីលើម៉ូតូស្ទុះមកវាយនិងកាប់ជនរងគ្រោះចំក្បាល បណ្តាលអោយរបួសឈាមស្រោចខ្លួន។ បន្ទាប់មកគ្នាជនសង្ស័យម្នាក់បានលើកម៉ូតូរបស់ខ្លួនជិះចេញទៅជាមួយក្រុមរបស់គេបាត់ទៅ។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍នឹងតាមដានស្រាវជ្រាវគ្រប់ច្រកល្ហកប៉ុន្តែរកមិនឃើញ ក៏ទំនាក់ទំនងរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ៕សារ៉េត