នគរបាលស្ទឹងមានជ័យ២ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៥កញ្ចប់តូចធំ

 ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ បាន​ឃាត់ខ្លួន​ក្រោយពេលឆែករកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចធំ   នៅជាប់ក្នុងខ្លួនកាល  ពីវេលាម៉ោង២២និង ៣០ នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ     ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ធឿន អូន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមេកាខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ    មានជ័យ ។
សមត្ថកិច្ចបានបន្ដទៀតថានៅវេលាម៉ោង ២ ២និង ៣០នាទីយប់ថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ បានចុះល្បាតនៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់​បទល្មើសផ្សេងៗ និង ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះពេលល្បាតដល់ចំណុចខាងលើសមត្ថកិច្ចស្ទឹងមានជ័យ២ ក៏ឃើញជនសង្ស័យម្នាក់កំពុងឈរចញ្ចើមផ្លូវពេលឃើញសមត្ថកិច្ចជិះដល់កន្លែងនោះជនសង្ស័យមានការភ័យគួរឲ្យសង្ស័យក៏ហៅមកឆែកឆេនៅក្នុងខ្លួនប្រទះឃើញថ្នាំញៀនចំនួន៥កញ្ចប់ តូចធំ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ បញ្ញា
 
Type a message

Leave a Reply

Your email address will not be published. Required fields are marked *