រថយន្តហ៊ីយ៉ាន់ដាយ បុករទេះក្របីនិងម៉ូតូ ស្លាប់ស្រី្ត២នាក់

ខេត្តកំពង់ធំ៖ រថយន្តមួយគ្រឿងបានបុក​ម៉ូតូ ហើយ​រថយន្ត​នេះ បន្ត​ទៅបុក​រទេះក្របី និងម៉ូតូមួយគ្រឿងទៀតកំពុងធ្វើដំណើរតាមចិញ្ចើមផ្លូវ ក្នុងទិសដៅ​ស្រប​ពី​ជើង​ទៅ​ត្បូងទៀត បណ្តាល​ឲ្យ​មនុស្សស្លាប់២នាក់(ស្រី) និង​របួសធ្ងន់២នាក់(ប្រុស​ម្នាក់) កាលពីម៉ោង៦និង១៥នាទី​ព្រឹក ថ្ងៃ ពុធ ៨ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦ ភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពី​វេលា​ ។

មន្រី្តនគរបាល ស្រុកស្ទោងបានឲ្យដឹងថា អ្នកជិះម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​គ្មាន បើកបរដោយឈ្មោះ ពុធ ធីតា ភេទ​ស្រី អាយុ១៨ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ(របួសធ្ងន់) និង​អ្នករួមដំណើរ​ឈ្មោះ ហ៊ាន.តន ភេទ​ស្រី អាយុ៧៤ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខា(ស្លាប់​នៅ​កន្លែងកើតហេតុ) និង​រទេះក្របី ជិះ​ដោយ​ឈ្មោះ កង ញន ភេទ​ប្រុស អាយុ៦១ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ(របួសធ្ងន់) អ្នករួមដំណើរ​ឈ្មោះ ហ៊ីង លី ភេទ​ស្រី អាយុ៦៤ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ(ស្លាប់​នៅ​មណ្ឌល​សុខភាព​បង្អែក​ស្ទោង) ។

រីឯអ្នកបើករថយន្តបង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ (ផ្លូវ​បី) ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ​3A.7250 បើកបរ​ដោយ​ឈ្មោះ រឿន វ​ណ្ណេ​ត ភេទ​ប្រុស អាយុ២៦ឆ្នាំ នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ​ស្លក្រាម ក្រុង​សៀម​រាម ខេត្តសៀមរាប​ត្រូវបាននាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ចាត់ការតាម​ច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *