រថយន្តដឹកអង្ករដាច់ហ្រ្វាំងលើស្ពានគីហ្សូណាបុករះរថយន្តនិងម៉ូតូនៅរង្វង់មូល របួសធ្ងន់ម្នាក់ ស្រាល៥ នាក់

ខេត្តកំពង់ចាមៈមានករណីគ្រោៈថ្នាក់ចរាចរណ៍គួរឲ្យញាក់សាច់មួយបានកើតឡើងដោយរថយន្តធុនធំ​ដឹកអង្ករ មួយគ្រឿងដាច់ហ្រ្វាំងរអឹលធ្លាក់ពីលើស្ពានគីហ្សូណាក្នុងល្បឿន​លឿនដូចហោះរួច​រេចង្កូត ទៅបុករថយន្តដឹកក្រួសធុនធំមួយគ្រឿងទៀតកំពុងធ្វើដំណើរ​បញ្ច្រាសទិសគ្នាដល់រង្វង់មូល លាន់ស្នូរដូចរន្ទះ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្រាល​៥នាក់ និងចាត់ទុកជាសំណាងដែរដែលមិនមានមានមនុស្សណាម្នាក់បាត់បង់ជីវិត ខណៈដែលគេដឹង​ថាទី​កន្លែងកើត​​ហេតុ​ជាទីប្រជុំជនមានមនុស្ស​ធ្វើដំណើរឆ្លងកាត់មិនសូវដាច់នោះ ។

ឧបទ្ទវហេតុស្មានមិនដល់នេះ បានកើតមានឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ​២០១៨ នៅចំណុចរង្វង់​មូលស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់​ក្រុងកំពង់ចាម ។​

ប្រភពព័ត៌មានពីមន្រ្តីនគរបាលចរាចរក្រុងកំពង់ចាមបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថ​​យន្ត​ដឹកអង្ករ​ម៉ាកហ៊ីយ៉ាន់​ដាយពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3B3067បើកបរដោយឈ្មោៈសឹង សិត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកតាអូក ឃុំរការកោះ ស្រុកគងពិសី​ ខេត្ត​កំពង់​ស្ពឺបានបើកចុៈពីលើស្ពានគីហ្សូណា​ឆ្លងពីខេត្តត្បូងឃ្មុំ  មាកកាន់ខេត្តកំពង់ចាម ។ លុះពេលឆ្លងដល់ជាងពាក់កណ្តាលស្ពានបន្តិច រថយន្តនេះបានដាច់​​ហ្វ្រាំង ធ្វើឲ្យរថយន្ត​បោល​ចុះពីលើស្ពានលឿន​ស្លេវ មកដល់រង្វង់មូលអ្នកបើកបរបង្ខំកាច់សង្កូតមកខាងឆ្វេង និងគាប់ជួនមាន​រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3C6042 បើកបរដោយឈ្មោៈយឿង រស្មី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃ្លោយទី៣ឃុំមានស្រុកព្រៃ​ឈរខេត្តកំពង់ចាម(ដឹកក្រួស) បើកមកដល់បម្រុងឡើងស្ពានទៅខេត្តត្បូងឃ្មុំ ក៏ត្រូវរថយន្តនេះ បុកពេញទំហឹងលាន់ស្នូរដូចរន្ទះតែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងនោះដែរធ្វើឲ្យប៉ះម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅមួយ​គ្រឿង​ស្លាក​លេខត្បូង​ឃ្មុំ 1F2791 បើកបរដោយឈ្មោៈស្រ៊ានស្រឿង ភេទប្រុស អាយុ៥០ឆ្នាំ​នៅភូមិស្រៃល្ពៅឃុំ​គង​ជ័យ​ ស្រុកអូរាំឪខេត្តត្បូងឃ្មុំ និងអ្នកធ្វើដំណើរ៤ផ្សេងទៀត​(នារីម្នាក់)​រងរបួសស្រាល​ផងដែរ ។

ដោយឡែកព្រូរថយន្តដឹកអង្ករដែលជិះក្បែរអ្នកបើកបរ ឈ្មោះមឿន បញ្ញា ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិជីកដី ឃុំអណ្តូងស្បែក ស្រុករមាសហែក ខេត្តស្វាយរៀង បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។ រីឯអ្នកបើកបររថយន្តដឹកអង្ករ ត្រូវនគរបាលចរាចរក្រុងកំពង់ចាមឃាត់ខ្លួនជាមួយរថយន្តនាំយកទៅអធិការដ្ឋានគបាលក្រុងកំពង់ចាមដើម្បីដោះស្រាយតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *