ស្រវឹងស្រាប៉ុនប៉ងធ្វើអត្តឃាត៣ដងមិនអី លើកទី៤ ស្លាប់ដូចបំណង

ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងល្ងាច ថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​គ្រួស ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដោយគេប្រទះឃើញបុរសវ័យចំណាស់ ផឹក ស្រាស្រវឹង ចងកនឹងធ្នឹមផ្ទះស្លាប់ចោលប្រពន្ធកូន ។

មន្រ្តីនគរបាលព្រហ្មទ័ណ្ឌ ស្រុក​ប្រាសាទ​បល្ល័ង្ក បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ថាវ ថា​ត ភេទ​ប្រុស អាយុ៦៣ឆ្នាំ មុខរបរ​ធ្វើស្រែ មានកូន ៤នាក់ ស្រី១ ប្រុស ៣នាក់ រស់នៅ​ភូមិ​គ្រួស ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

ទាក់ទិននឹងការធ្វើអត្តឃាតនេះបើតាមការបំភ្លឺ​របស់​ឈ្មោះ មី កុ​ត ភេទ​ស្រី អាយុ ៣៤ឆ្នាំ(ត្រូវជា​កូនបង្កើត)បាន​បំភ្លឺ​ប្រាប់ថា សព្វថ្ងៃនេះឪពុក​របស់នាង ជា​មនុស្ស​ញៀន​ស្រា ហើយកន្លងមក​ឲ្យ​តែ​ស្រវឹងស្រាម្ដងៗ តែងតែរ​ត់ទៅ​ចងក​ខ្លួនឯង ចំនួន ៣ដង​មកហើយ តែ​នាង​ និង​ម្ដាយ​តាម​ទាន់​រហូត។លុះ នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​ប្រហែល ៦ល្ងាច គាត់​ត្រឡប់​មកពី​លើក​ទ្រូ វិញ គាត់​បាន​សុំ​លុយ​នាង​ មួយ​ពាន់​រៀល តែ​នាង​ឲ្យតែ​ប្រាំ​រយ​រៀលទេ។ពេលបានលុយ គាត់​ក៏​ទៅ​ផឹក​ស្រាស​អស់ ហើយ​ត្រឡប់មកផ្ទះ​វិញ រួចនាង​​បាន​ដួស​បាយ​ហូប​ជាមួយ​គាត់។ពេល ហូបបាយ​រួច​គាត់​ឡើង​ដេក​លើ​គ្រែ ចំណែក​នាង​ទៅដាក់ ស្មៅ​ឲ្យ​គោ​ស៊ីក្នុងក្រោល។ បន្ទាប់មកក៏ត្រឡប់មកវិញ ឃើញ​ទ្វារផ្ទះ​បិទ​ជិត​ពី​ក្នុង នាង​ក៏បាន​លួច​មើល​ពីក្រោម​ផ្ទះ​មិនឃើញ​មាន​អ្វី​ទេ ក៏​ស្រែកហៅ​ឪពុក​ តែ​មិនឮឆ្លើយសោះ។ក្រោយមកទៀត នាង​បាន​ឡើងទៅ​លើផ្ទះ​ធាក់​ទម្លាយ​ទ្វារ ស្រាប់តែ​ឃើញ​ឪពុក​ចងក និង​ក្រមា​ទៅនឹង​ធ្នឹម​ផ្ទះ​ក៏បាន​ស្រែកហៅ​ឲ្យ​អ្នកជិតខាង​ឲ្យ​ជួយ តែ​​ឪពុក​នាងបានស្លាប់បាត់ទៅហើយ  ។

បន្ទាប់ពីទទួលដំណឹងនេះភ្លាមកម្លាំង​ជំនាញ និង​ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ដូង និង​អាជ្ញាធរ​ភូមិ​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព​ជនរងគ្រោះឃើញជនរងគ្រោះចងកនឹង​ក្រមា ពណ៌​ស លាយ​ក្រហម និង​ត​ក្រមា ១ទៀត ពណ៌​ក្រហម លា​យស ខៀវ ចង​ទៅនឹង​ធ្នឹម​ផ្ទះ​ខាងលើ​លក្ខណៈ​ស្ទើរ ឈរស្ទើរអង្គុយ ហើយសន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត(ចងក)​ប្រាកដ​មែនដោយ​មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយរួចបាន​ប្រគល់សពជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕សំបូរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *