ស្លាប់៣នាក់ ៤១ នាក់ទៀត កំពុងសង្រ្គោះក្នុងមន្ទីរពេទ្យដោយសារពុលស្រាស

ខេត្តក្រចេះ ៖បន្ទាប់ពីមនុស្ស៣នាក់ស្លាប់  ក្នុងនោះមានស្រ្តីម្នាក់ ដោយសារពុលស្រាស នៅនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះ កាលពីព្រលប់ថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៨ រួចមក មនុស្ស៤១ នាក់ទៀត ដែលរងដោយអាការៈ ក្អួតចង្អោរ ដោយផឹកស្រានេះដែរ ត្រូវបានគ្រូពេទ្យ សង្រ្គោះឲ្យប្រសើរខ្លះៗហើយ ។

វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធ នឹង​បានប្រាប់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្ស័យពុលស្រាសទាំង៤១នាក់នោះ បានធូរស្រាលច្រើនហើយ  ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ មន្ទីរពេទ្យខេត្តក្រចេះ។

ក្រោយមានករណីកើតឡើង នៅព្រឹកមិញ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជូនមន្ដ្រីជំនាញមួយក្រុមចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថាពុលស្រា ស្រុកសំបូរ​ ខេត្តក្រចេះ។

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាស​ ហើយ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិនោះដើម្បីសាកសួរ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់ក្នុងករណីនេះ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *