ប្រាប់ម៉ែថា ពិបាកចិត្តណាស់ លួចទៅចងកសម្លាប់ខ្លួនបានសម្រេច

ខេត្តកណ្ដាល៖បុរសម្នាក់ឈ្មោះ ធឿន ស៊ីថាត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលមុខរបរ កម្មករសំណង់ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯង កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៦មករា២០១៧នេះ នៅចំណុច ភូមិលេខ៥ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់ពីត្អូញត្អែរប្រាប់ម្តាយថា ម៉ែ! ខ្ញុំពិបាកចិត្តណាស់ មិនចង់រស់ទេ ។ បន្ទាប់មកជនរងកគ្រោះលួចទៅចងក សម្លាប់ខ្លួនបានសម្រេចនៅព្រៃកោយផ្ទះ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *