រថយន្តកុងតឹន័របើកគៀរម៉ូតូពីរគ្រឿងបណ្ដាលអោយបុរស៤នាក់រងរបួសស្រាល

 ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង    មិនប្រយ័ត្នបានជ្រុលទៅគៀរ    ម៉ូតូពីរគ្រឿង បណ្តាលបុរស៤នាក់របួសរលាត់ដៃជើងស្រាល ហើយម្ចាស់រថយន្តបានបើកទ្វារថយន្តឡើង   ជិះម៉ូតូឌុបត្រូវប្រជាពរដ្ឋដេញចាប់    បានស្វាគមន៌ឡើងចាស់ដៃរួចប្រគល់អោយសមត្ថកិច្វ។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ខែតុលាឆ្នាំ២០១៨។ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ក្នុងសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ។ តាមប្រភពពីកន្លែងកើតហេតុបានអោយមុនពេលកើតគេឃើញបុរសម្នាក់បើករថយន្ត  កុងតឺន័រមួយគ្រឿងក្បាលពណ័សពាក់ស្លាកលេខភ្នំពេញ3D-0111 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានគៀរម៉ូតូពីរគ្រឿងមួយម៉ាកZOOMER Xពណ័សពាក់ស្លាកលេខភ្នំពេញ.1FV-6968ជិះដោយបុរសពីរនាក់និងមួយគ្រឿងទៀតម៉ាកវ៉េវពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ.1GB.8693ជិះដោយបុរសពីរនាក់ បណ្ដាលដួលបោកនិងថ្នល់រងរបួសស្រាលទាំង៤នាក់ភ្លាមៗនោះដែរតៃកុងរថយន្តឃើញសភាពមិនស្រួលបានបើកទ្វារថយន្តឡើងជិះម៉ូតូឌុបរត់ត្រូវប្រជាពរដ្ឋជិះដេញតាមពីក្រោយតាមរហូតដល់ស្ដុបច្រកចូលបឹងតាម៉ាត់ទើបចាប់បានស្វាគមន៌ឡើងទ្រមខ្លួនរួចប្រគល់អោយសមត្ថកិច្ច។

ក្រោយ​កើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងវាស់វែងយក​ទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ គង់  មីង

Leave a Reply

Your email address will not be published. Required fields are marked *