ស្រវឹងជិះម៉ូតូលឿនឌុបគ្នា៣នាក់ បុកខឿនផ្លូវ ស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

ខេត្តកំពង់ចាម: ម៉ូតូមួយគ្រឿងជិះឌុបគ្នា៣នាក់ បានបុកឡើងខឿននៅមុខសាលាខេត្ត​កំពង់​ចាម បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវ បានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាមភ្លាមៗ ។

ឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ១៤ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មន្រ្តីនគរបាលចរាចរ ក្រុងកំពង់ចាមបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះ​ទាំង៣នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បិទពណ៌ទឹកប្រាក់ ស្លាកលេខ សៀមរាប​1G-7727 ចេញពីកន្លែងផឹកស៊ីស្រវឹង ហើយពេលមកដល់កន្លែងកើតហេតុ ក៏បុកខឿននៅ​មុខ​សាលាខេត្ត​កំពង់​ចាម បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណ:​ដែលស្រវឹងបើកបរលឿនពេក ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរក្រុងកំពងចាមបានចុះទៅវាស់វែង យកម៉ូតូ​ទៅរក្សាទុកនិងបានប្រគល់សពឲ្យសាច់​ញាតិធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *