រថយន្តលុចស៊ីសLX470បើកត្រឡប់ក្រោយជ្រលទៅបុកម៉ូតូហុងដាបណ្ដាលឲ្យបុរសម្នាក់ រងរបួសបាក់ជើងម្ខាង

 ភ្នំពេញ៖ ស្ត្រីវ័យណាស់ម្នាក់បើករថយន្តបត ត្រឡប់ក្រោយមិនប្រយ័ត្នជ្រុលទៅ​បុកម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់បណ្ដាលរងរបួសបាក់ជើងឆ្វេងម្ខាង។

ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣  ខែតុលាឆ្នាំ២០១៨   ស្ថិត​តាមបណ្ដោយផ្លូវ៣៧១ចំនុចមុខចរិយា7777 ម៉ាស្សាកោជប់ក្នុងសង្កាត់ស្ទឹងមានជ័យ​២ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីវ័យ         ចំណាស់​ម្នាក់​បើករថយន្តលុចស៊ីសLX470ពណ័ស្ករពាក៎ស្លាកលេខភ្នំពេញ.2H-6633ធ្វើដំណើរពីលិចទៅកើតឈប់ចូលកោសជប់ក្រោយពីកោសជប់រួចបានឡើងបើកបត់ត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្នបានជ្រលទៅបុកម៉ូតូឌ្រីមសង់០១៦ពណ៏​ខ្មៅ​ពាក់ស្លាកលេខ ​លេខ​ភ្នំពេញ .1FO-1885 ជិះដោយបុរសម្នាក់ពីកើតទៅលិចក្នុងល្បឿនមធ្យមចំពេញ​ចំហៀងខាង​ឆ្វេងបណ្ដាលឲ្យ រងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាងត្រូវបានរថយន្តគ្លីនិចឯកជន​សួរគ៌ាដឹកយក​ទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានមកដល់ចំនុចកើតហេតុបានអោយភាគីទាំងពី​សំរបសំរួលគ្នាដោយមិនត្រូវសមត្ថកិច្ចទាក់ទងជំនាញមកវាស់វាងយករថយន្តបង្ក​និងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៌ផ្លូវគោករងចាំដោះស្រាយ                    តាមផ្លូវច្បាប់។  គង់  មីង

Leave a Reply

Your email address will not be published. Required fields are marked *