


ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុម KSRV បើកបុកស្ត្រីវ័យចំណាស់ម្នាក់កំពុងដើរឆ្លងថ្នល់បណ្តាអោយប៊ើងដូចក្រដាស់ស្ទើរតែផុតជីវិត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៤០
នាទីថ្ងៃទី១៦ខែមករាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ យួង សារឹម អាយុ៥៥ឆ្នាំមុខរបរ លក់នំមុខរោងចក្រ ស្នាក់នៅបុរីសែនមនោរម្យ មានស្រុកកំណើតភូមិ ពានជ័យ ឃុំ សេនារាជឧត្តម្ភ ស្រុក ព្រះស្តេច ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲដឹងថា មុនដំបូងគេឃើញស្ត្រីរងគ្រោះ បានដើរឆ្លងថ្នល់ពីត្បូងទៅជើង ខណៈដែលដើរឆ្លងបានពាក់កណ្តាលថ្នល់ ក៏ស្រាប់តែមានរថយន្តក្រុង៤៥កៅអីមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌សលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ 3A6246ដឹកអ្នកដំណើរប្រមាណជា១០នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវកើតហេតុខាងលើក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលទៅបុកស្ត្រីរងគ្រោះប៊ើងជាង១០ម៉ែត្របណ្តាលស្ត្រីរងគ្រោះបោកក្បាលនឹងកញ្ចក់រថយន្ត ខ្ទាចទៅលើថ្នល់ រងរបួសធ្ងន់សល់ដង្ហើមចង្រិត។បន្ទាប់មកអ្នកបើកបររថយន្តឃើញដូច្នេះ ទុករថយន្តចោលនៅកន្លែងកើតហេតុ ចុះរត់បាត់ស្រមោល រីឯអ្នកដំណើរស្រីប្រុសប្រមាណជាង១០នាក់ ក៏ចុះបណ្តើរៗចេញទៅអស់ទៅ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន រថយន្តរបស់អង្គភាព ៧១១ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ ចំណែករថយន្តបង្ក សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានប្រគល់អោយជំនាញចរាចរណ៍ក្រុងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕សារ៉េត