មន្ត្រីនគរបាលស្លៀកពាក់សីុវិល ម្នាក់ជិះម៉ូតូបុកអ្នករត់ម៉ូតូឌុបរួចដកកាំភ្លើងវាយបណ្តាលឲ្យរបួសបែកក្បាល

 ភ្នំពេញ​៖​ មន្ត្ត្រីនគរបាលស្លៀកពាក់សីុវិល   ម្នាក់បានដក​កាំភ្លើងវាយអ្នករត់ម៉ូតូឌុបម្នាក់​បណ្តាលបែកក្បាលហូរឈាម ស្រោចពេញមុខ ​ក្រោយពីបានបង្កគ្រោះថ្នាក់​ចរាចរណ៍នៅតាមដង​ផ្លូវតិចតួច ​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​៩-និង៤០នាទី ថ្ងៃទិ២៣ខែ​តុលា​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨  ត្រង់​ចំណុច​ស្ពាន​អាកាស​៧មករា​   ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។
ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនបង្កម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda PCX​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FY-7117 ពណ៌​ខ្មៅ​​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីជើងទៅត្បូងជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​  ម៉ាក​Honda dream សេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FI-3685​ជាមួយជនរងគ្រោះ លុះ​មក​ដល់​ចំណុច​​កើតហេតុខាងលើម៉ូតូជនបង្ក​PCXខាង​លើ​បាន​គៀរ​ម៉ូតូ​ជនរងគ្រោះបណ្ដាល​ឲ្យ​ដួល           ​បោក​ទៅ​នឹង​ថ្នល់​បែកក្បាំង មួយចំហៀងបន្ទាប់មកជនបង្កមិន​បានឈប់ដោះស្រាយ​គ្នានោះទេបានបន្ថែម​ល្បឿនបើករត់ទៅមុខ​ចំណែក​ឯ​ជន​រង​គ្រោះ​វិញ​   បាន​លើក​ម៉ូតូ​ដេញ​តាម​រហូត​មក​ដល់​ការ៉ាស់​សាំង​តេលា​ក្បែរ​មន្ទីរពេទ្យ​អរុណរះ​តាមបណ្ដោយផ្លូវ២៧១ជន​រង​គ្រោះ​បាន​តាម​ទាន់​ហើយបានប្រទួស សារាយនិងបងកជាហិង្សាដកកាំភ្លើង​​ដើរ​មក​វាយ​លើជន​រង​គ្រោះ​​បណ្ដាល​ឲ្យ​បែកក្បាលហូរ​ឈាម​ពេញ​មុខ​។
ក្រោយពីបង្កហិង្សារួចជនបង្កបានឲ្យលុយទៅជនរងគ្រោះចំនួន២០០ដុល្លាដើម្បីបញ្ចប់រឿងរួចបានបន្តដំណើរទៅចូលផ្ទះមួយកន្លែងនៅចំណុចបូរីសឡាតាមបណ្តោយផ្លូវ៣៧១ក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខស្រាប់តែផ្អើលដល់កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកហួ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានដឹងនាំកម្លាំងចុះមកអន្តរាគមន៍ដល់ផ្ទះនិងឃាត់ខ្លួនជនបង្កនិងដកហូតបានអាវុអាវុធខ្លីមួយដើមភ្លាមៗដែរ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាននាំខ្លួនជនបង្កនិងជនរងគ្រោះមកអធិការដ្ឋាននរបាលខណ្ឌសែនសុខដើម្បីមកសាកសួរបន្តទៀត ៕ គង់ មីង

Leave a Reply

Your email address will not be published. Required fields are marked *