រថយន្តហ្វ័តក្រឡាប់ផ្ងារជើងទ្រមេឃ ម្ចាស់របួសស្រាល

ខេត្តកោះកុង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយ​រថយន្ត​មួយគ្រឿង​ម៉ាក Ford ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 8515 បាន​លើផ្លូវសុខ២ ស្រាប់តែក្រឡាប់​ទាំងកំរោល បណ្តាលឲ្យអ្នកជិះក្នុងរថយន្តរងរបួសស្រាល ។​

ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀល ថ្ងៃ អង្គារ ១៤ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​ចំណោត​ដី​ហើម ចន្លោះ​គីឡូម៉ែត្រ​លេខ៩៨- លេខ៩៩ ផ្លូវជាតិ​លេខ៤៨ ស្រុកបទុមសាគរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត​មួយគ្រឿងនេះ សង្ស័យ​អ្នកបើកបរ​ងងុយដេក ហើយ​គួបផ្សំ​ប្រើប្រាស់​ល្បឿន​លឿន​ផង​នោះទើបមកដល់​ផ្លូវ​ចំណោត ក៏​ស្រាប់តែ​ក្រឡាប់​បះជើង​ទ្រ​មេឃច្រងាង​តែម្តង តែចាត់ទុកជាសំណាងដែរដែលអ្នកជិះក្នុងរថយន្តនេះរងរបួសស្រាល ត្រូវបានអ្នកភូមិជួយ គ្រាហ៍ចេញពីរថយន្តរួចនាំទៅកាន់មន្ទីរពេទ្យ ។ ចំណែករថយន្ត ត្រូវនគរបាលស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក បទុមសាគរ រង់ចាំម្ចាស់ចូលខ្លួនដោះ ស្រាយតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *