ប្រពន្ធ​វក់នឹងល្បែង​មិន​គិត​បាយទឹក ប្តីខឹងប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​យកទៅ​អប់រំ​

ខេត្តកំពង់ស្ពឺ៖ស្ត្រី​បីនាក់​និង​មេ​បាញ់អាប៉ោង​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បន្ទាប់ពី​ប្តី​ស្ត្រី​ទាំងបី​នាក់​នោះ​ចេញពី​ធ្វើការ​មក​ផ្ទះ​វិញ​មិនឃើញប្រពន្ធដាំ​បាយ​ហូបព្រោះវក់នឹងល្បែងអាប៉ោង ​ខឹង​ពេកទៅ​ដាក់ពាក្យ​បណ្តឹងនៅនគរបាលប៉ុស្តិ៍ចុះទៅឃាត់ខ្លួនយកទៅអប់រំ។

ការឃាត់ខ្លួន​អ្នកញៀន​ល្បែង​ទាំង៤នាក់​នោះ​ធ្វើឡើង​នៅ​វេលា​ម៉ោង១២ថ្ងៃត្រង់​ ថ្ងៃ ចន្ទ ៥ រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១ ចំណុច​ផ្ទះ​សន​សេន​ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រិ​យ​ឃុំ​ក្រាំង​ដឺ​​វ៉ា​យ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ ។

មន្ត្រីនគរបាលប៉ុស្តិ៍ក្រាំងដឺវ៉ាយ​បាន​ឲ្យ​ដឹងថា​អ្នកញៀន​ល្បែង​ទាំង៤នាក់​នោះ​មាន១. ឈ្មោះ ឌឹ​ម ធា ភេទ​ស្រី អាយុ ៣៥ឆ្នាំ ភូមិ​ត្រាំ​ង​ក្រូច ឃុំ​ក្រាំង​ដឺ​វ៉ា​យ ២.ឈ្មោះ វ៉ន វ៉េ​ត​ភេទ ស្រី អាយុ ៤៣ ឆ្នាំ ភូមិ​ព្រៃទទឹង​ឃុំ​ក្រាំង​ដឺ​វ៉ា​យ ៣. ឈ្មោះ សួស ពេជ្រ ភេទ​ស្រី អាយុ ៤៧ ឆ្នាំ ភូមិ​ត្រពាំង​ប្រិ​យ ឃុំ​ក្រាំង​ដឺ​វ៉ា​យ ៤.ឈ្មោះ​ប៊ុន បឿន ភេទ ប្រុស អាយុ ៤៩ឆ្នាំ ភូមិ​ដីក្រហម ឃុំ​ក្រាំង​ដឺ​វ៉ា​យ​និង​អ្នកលេង​មួយចំនួនទៀត​បាន​រត់​គេចខ្លួន​បាត់អស់។

បើតាម​សម្តី​បុរស​ម្នាក់​ឈ្មោះ​ចក់​អាយុ៥០ឆ្នាំ​ត្រូវជា​ប្តី​ស្ត្រី​ញៀន​ល្បែង​ឈ្មោះ​សួស​ពេជ្រ​បាន​និយាយ​ថា ប្រពន្ធ​របស់​បាន​លេងល្បែង​អាប៉ោង​និង​បៀសឹង​រាល់ថ្ងៃ​គាត់​ហាម​មិន​ស្តាប់ទេ លេងចាញ់រហូតអត់ដាំបាយទឹកឲ្យកូននិងកាត់ហូបទេ។រហូតដល់​វេលា​ម៉ោង១១ព្រឹក​គាត់​បាន​ចេញពី​ធ្វើការ​ទៅដល់​ផ្ទះ​វិញ​គាត់​ក៏បាន​បើក​ឆ្នាំងបាយ​ដើម្បី​ដួស​បាយ​ហូប​ស្រាប់តែ​មិនមាន​បាយ​នៅក្នុង​ឆ្នាំងមួយគ្រាប់ទេ គឺប្រពន្ធកំពុងអង្គុយចាក់អាប៉ោងធ្វើព្រងើយ។ ដោយសារ​ខឹង​ខ្លាំងពេក​ក៏រ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​យកទៅ​អប់រំ​តែម្តងទៅ។

បច្ចុប្បន្ន​ស្ត្រី​ញៀន​ល្បែង​ទាំងបី​នាក់​និង​បុរស​បាញ់អាប៉ោង​នោះ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង បៀ​មួយ​ហ៊ូរ គ្រាប់​អាប៉ោង២គ្រាប់​និង​លុយ១០មឺ​ុ​ន​រៀល និង​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ធ្វើការព្រមាននិង​អប់រំ​ទោះបអនុញ្ញាតឲ្យ​ត្រឡប់ទៅផ្ទះ​វិញតាមសំណូមពររបស់ស្វាមី ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *