មន្រ្តីយោធា​ម្នា​ក់បើកម៉ូតូបុករថយន្តដួលបាក់កស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង ៖  មន្រ្តីយោធា​ម្នា​ក់បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយ​ជិះ​ម៉ូតូ​ទៅបុករថយន្ត​ធុន​ធំ​មួយគ្រឿងកំពុងបើក​បញ្ច្រាសទិស​គ្នា កាលពី​យប់​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨   នៅលើ​ផ្លូវជាតិ​លេខ៥៧ត្រង់ចំណុច​ក្រុមទី៦ ភូមិ​រំ​ជៃ​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង។

មន្រ្តីនគរបាលចរាចរស្រុក បាណន់ បានឲ្យដឹងថា មន្ត្រីយោធា​ដែល​ស្លាប់​មានឈ្មោះ ហួត ចាន់ថន​ ភេទ​ប្រុស អាយុ៣៣៤ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ។

សាក្សីបានឲ្យដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជា​មន្រ្តីយោធាបាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1M 5775 បើកបរ​ពី​លិចទៅ​កើត។លុះមកដល់កន្លែងកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយមួយគ្រឿង​ពាក់​ស្លាក​លេខ​ស្វាយរៀង3A0716ចំ​ពីមុខ បណ្តាល​ឲ្យ​ដួលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ។ ចំណែក​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានទៅដល់វាស់វែង និងបានប្រគល់សព​ជនរងគ្រោះ​ឲ្យក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី  ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *