ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់ស្រាល

 ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រាជោក  បានជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត   ជិះដោយស្រ្តី២នាក់  ចំពីក្រោយបណ្តាលឲ្យស្ត្រីម្នាក់រងរបួសក្បាលជង្គង់ខាងស្តាំធ្ងន់   និងម្នាក់ទៀតរងរបួសស្រាល។                                   

ហេតុការណ៍នេះកើតឡើង    កាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ខែវិច្ឆិការឆ្នាំ២០១៨    ស្ថិតនៅតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

 

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកធូដេ                  ពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1DM-2501តាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម                   លុះមកដល់ចំណុចកើតហេតុខាងលើក៍មានបុរស២នាក់ស្រវឹងស្រាធ្លាក់ភ្នែកជិះម៉ូតូមួុយគ្រឿងម៉ាកឌ្រីមសង់ស៊េរី      ០១៧ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1GM-4620មកពីក្រោយស្របទិសដៅគ្នាមកបុកពីក្រោយបណ្តាលដួលបោកនិងថ្នល់រងរបួសជើងស្តាំ ស្ត្ត្រីម្នាក់ធ្ងន់ត្រូវបានមិត្តភក្តិបញ្ជូនតាមម៉ូតូកង់បីឥណ្ឌាទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ចំណែកម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដើម្បីចញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕  គង់ំ មីង 

Leave a Reply

Your email address will not be published. Required fields are marked *