រថយន្តហ្វតរេនជ័រពន្លះបង្គោលភ្លើងស្តុបចរាចរណ៍ដាច់កាឡេកង់មុខទៅលែងរួច

 ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹង  បានបើករថយន្តក្នុងល្បឿនលឿន  បួងចង្កូតមិនទាន់ ក៏   ជ្រុលទៅបុកបង្គោលភ្លើង ស្តុបបណ្ដាលបាក់បង្គោលឡាក់ពីរដើមនៅជាប់បង្លូលស្តុប រថយន្តដាច់កងមុខខាងស្តាំទៅលែងរួចតែសំណាងល្អមិនមានអ្នករបួស។
ហេតុ​ការណ៍ នេះកើតឡើងនៅវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត   ឈានចូលថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ៦៣ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យ ដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក​ហ្វ​តរ៉េន​ជ័រ​ពណ័ទឹកក្រូចពាក់ស្លាកលេខ  ភ្នំពេញ.AE5256 ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន  ខណះមកដល់ចំនុចកើតហេតុខាងលើដោយល្បឿនលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោល​ភ្លើងស្តុប​ចរាចរណ៍និងបង្គោលឡាក់បាក់ពីរដើមរថយន្តដាច់ក្រឡេកង់មុខខាងស្ដាំទៅមុខលែងរួច។   ក្រោយកើតហេតុ   សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៌ជើងគោកនៃស្នងការាជធានីភ្នំពេញរងចាំ   ដោះស្រាយតាមផ្លូវច្បាប់៕ ខុង មីង

Leave a Reply

Your email address will not be published. Required fields are marked *