រថយន្តហាយឡែនឌ័របើកបុកបង្គោលប៉ាណូ កណ្តាលទ្រូងផ្លូវ បាក់មួយដើមក្រឡាប់ផ្ងាជើងទ្រមេឃ

 ភ្នំពេញ៖  បុរសម្នាក់សង្ស័យស្រវឹងស្រា  បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ហើយខណះមកផ្លូវកោងនិងងងឹតផងបួងចង្កូតមិនទាន់  ជ្រុលចង្កូតទៅបុកបង្គោលប៉ាណូកណ្តាលទ្រូងផ្លូវ លាន់ដូចរន្ទះបណ្តាលឲ្យបាក់រាបដល់     ដីចំណែករថយន្តក្រឡាប់ផ្ងាជើងទ្រមេឃសំណាងល្អម្ចាស់រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១-៣០យប់ថ្ងៃទី៤ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតចំណុចមុខផ្ទះ ស្រី ខួច លក់បាយ កាហ្វេ និងគុយទាវ តាមបណ្តោយផ្លូវ២១៧ ខាងត្បូងស្ពានព្រែកជ្រៃ ប្រមាណជាង២០០ម៉ែត ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើកហាយឡែនឌ័រមួយគ្រឿងពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AC-1905ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើជួននិងផ្លូវនិង  ងងឹងផងបានបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោល  ប៉ាណូ  កណ្តាលទ្រូងផ្លូវបណ្តាលឲ្យបាក់មួយដើមរាបដល់ដីរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃម្ចាស់រងរបួសស្រាល  បានចេញពីរថយន្តគេចខ្លួនបាត់បន្សល់    ទុករថយន្តនៅនិងកន្លែងកើតហេតុខូចខាតស្ទើទាំងស្រុង។
បន្ទាប់មកប្រជាពលរដ្ឋនៅនិងកន្លែងកើតបាននាំគ្នាជួយលើករថយន្តក្រឡាប់មកវិញ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការោយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតឆមផ្លូវច្បាប់៕ ខុង  មីញ

Leave a Reply

Your email address will not be published. Required fields are marked *