រថយន្តឡិចសុីសពន្លះរថយន្តម៉ាស្តារត្រង់ចំណុចផ្លូវបែកជាបួនខូចខាតទាំងសងខាង

 ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់   បើកមួយគ្រឿងខ្វះការប្រុងប្រយ័ត្នដល់ចំណុចផ្លូវបែកបួនជ្រុលចង្កូតទៅបុក    រថយន្តមួយគ្រឿងទៀតបើកបរដោយបុរសម្នាក់ ឆ្លងកាត់ខាងមុខពេញទំហឹង   បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំដូចគ្នាតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០-៣០នាទីយប់ថ្ងៃទី៥ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅចំណុចផ្លូវ៣១៧កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា    មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកលុចសុីសRX400ពណ៏សពាក់ស្លាកលេខភ្នំពេញ2AL-5289បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ទិសដៅពីត្បូងទៅជើងលុះមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកម៉ាស្តារពណ៏សពាក់ស្លាកលេខភ្នំពេញ2AW-1997បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣១៧ទិសដៅពីលិចទៅកើតចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តទាំងសងខាងខូចខាតយ៉ាងដំណំដូចគ្នា។តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការរិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *