កម្មការិនីរោងចក្រ ក្រុមហ៊ុន KKN3 ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចំនួនជាង២០នាក់ បានដួលសន្លប់

ខេត្តកោះកុង៖ ប្រភពព័ត៌មានពីខេត្តកោះកុង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានកម្មការិនីរោងចក្រ របស់ក្រុមហ៊ុន KKN3 ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចំនួនជាង២០នាក់ បានដួលសន្លប់ ជាបន្តបន្ទាប់  ហើយត្រូវអាជ្ញាធរដែនដី ប្្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្តបង្អែកខេត្តកោះកុងភ្លាម ៗ ។

ព័ត៌មានបឋមបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការដួលសន្លប់ ជាបន្តបន្ទាប់យ៉ាងដូច្នេះ បណ្តាលមកពីកម្មការិនីទាំងនោះបានឮកណ្តឹង ប្រកាសអាសន្ន ទើបធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោដួលសន្លប់យ៉ាងដូច្នេះ។

ព័តមានលម្អិត នឹងផ្តល់នៅពេលក្រោយ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *