ផឹក​ស្រា​ថ្នាំ​ពី​ល្ងាច​ ព្រឹក​ឡើង​ស្រាប់​តែ​ឃើញ​គាំងបេះដូងស្លាប់​នៅ​លើ​ប៉ៅអ៊ី​

 

 
ភ្នំពេញ​៖​ យុវជន​ម្នាក់​ជា​ជាង​ជួសជុល​ម៉ូតូ​នៅ​ផ្សារ​ហេង​លី​ គាំងបេះដូងស្លាប់​ ខណៈ​ដែល​ពី​ល្ងាច​ផឹក​ស្រា​ថ្នាំ​ព្រឹក​ឡើង​ត្រូវ​មិត្ត​ភ័ក្តិ​ស្នាក់​នៅ​ជាមួយ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​លើ​ប៉ៅអ៊ី​យ៉ាង​អាណោចអាធ័ម​។
ហេតុ​ការណ៍នេះបាន​កើតឡើង​ពី​វេលា​ម៉ោង ០៥៖០០នាទីព្រឹក​ថ្ងៃទី១៧​ខែ​មករាឆ្នាំ​២០១៧នៅផ្ទះលេខ ៥៧៤ ផ្លូវ បេតុងក្រុមទី ៣ ភូមិថ្មគោលសង្លាត់ចោមចៅខណ្ឌ ពោធ៏សែនជ័យ។
សាក​សពជន​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ បៃ​ពិសិដ្ឋ អាយុ ២២ ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​ មាន​ស្រុក​កំណើត​ភូមិ គល់ទទឹង ឃុំសន្ទ្រែស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិសាត់។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ កាល​ថ្ងៃទី ២៧​ខែ​ធ្នូឆ្នាំ​២០១៦មណ្ឌលការងារមិត្តជួយមិត្តបាននាំ​យកជនរងគ្រោះមកជួសជុលម៉ូតូនៅផ្ទះកើតហេតុខាងលើក៏​បន្ត​ទៅ​ធ្វើម៉ូតូនៅផ្សារហេងលី រួចត្រឡប់មកដេកនៅផ្ទះវិញ។​ លុះដល់ថ្ងៃទី១៦​ខែ​ឆ្នាំ​២០១៧ពេលល្ងាចចប់ពីការងារ​មាន​កម្មករទាំង០៤នាក់​រួម​ទាំង​ជន​រងគ្រោះ​ផង​ដែរ​ ក៏នាំគ្នាផឹកស្រាថ្នាំអស់កន្លះលីត្រ​ហើយ​នាំគ្នាដេក​អស់​ទៅ​។​រហូត​ដល់ថ្ងៃកើតហេតុខាងលើកូនជាងឈ្មោះ អាស្វាបានទៅ​ហៅ​ជនរងគ្រោះ​ស្រាប់​តែ​ឃើញ​ជន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។​ បន្ទាប់​មក​បាន​រត់​ទៅ​ប្រាប់​ម្ចាស់​ផ្ទះ​អោយ​មក​មើល​ រួច​ក៏​បន្ត​ទៅ​ប្រាប់​នគរបាល​បាល​មូលដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​។
តាម​ប្រភព​ព័ត៌មាន​ពី​លោក​គ្រូ​ពេទ្យជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយសារ​គាំងបេះដូងស្លាប់​ពិត​ប្រាកដ​មែន​។
បច្ចុប្បន្ន​នេះ​សាកសពជន​រងគ្រោះ​ត្រូវបាន​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ក្រុមគ្រួសារយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *