ជិះម៉ូតូលឿនពេកជ្រុលបុករថយន្តស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះ

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះមន្ទីពេទ្យ  ខណះជិះម៉ូតូមួយគ្រឿងក្នុង     ល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកពេញទំហឹងចំណែករថយន្តបើក   រត់បាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ំ    ខែ   វិច្ឆិកាឆ្នាំ២០១៨ ស្ថិតនៅចំណុចប៉ុស្តិ៍២៤ម៉ោង​ តាមបណ្តោយផ្លូវភ្នំពេញហាយណូយ កែងនិងផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងសង្កាត់       ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសមត្ថកិច្ចបានឲ្យដឹងថាជនតងគ្រោះ(ស្លាប់)មានឈ្មោះ នៅ គិរី ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត ភូមិស្លែងដីដុះ ឃុំព្រៃតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបន្តទៀតថាមុនកើតគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០១៨ពណ័ខ្មៅ ពាក់ស្លាក        លេខភ្នំពេញ1GR-5876 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅ ពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានបានជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរ     តាមបណ្តោយផ្លូវសម្តេចជាសុុីមទិសដៅពីលិចទៅកើតឆ្លងមកផ្លូវឧកញ្ញាម៉ុងរិទ្ធីបានបន្តិចចំទ្វាខាងស្ដាំពេញទំហឹងបោកនិងថ្នល់រងរបួសធ្ងន់ត្រូវរថយន្តគ្លីនិចឯកនមហានគរដឹកយកទៅសង្គ្រោះភ្លាមៗ តែអកុសល្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវត្រូវបាមរថយន្តសង្គ្រោះដឹកមកកន្លែងកើតហេតុវិញ។ចំណែករថយន្តបានបើកគេចបាត់ស្រមោល។ គួរបញ្ជាក់ផងដែរបស់របដែលនៅជាប់និងខ្លួនជនរងគ្រោះ មានទូរសព្ទ័ចំនួន២គ្រឿង ខ្សែរដៃ១ខ្សែរ និងចឹញ្ជៀន១វង់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យរួចប្រគល់សពជូនទៅសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់យកត្រឡប់ទៅផ្ទះវិញ៕    ខុង​ មីញ

Leave a Reply

Your email address will not be published. Required fields are marked *