ប្តីកំណាចៃ្រវឹងស្រាកាប់ប្រពន្ធរបួសធ្ងន់

កណ្តាល ៖ ប្តីកំណាចក្រោយពីផឹកស្រា​ស្រវឹង មកដល់ផ្ទះវិញ បង្កទំនាស់ឈានដល់​កាប់​ប្រពន្ធ បណ្តាល​ឲ​ប្រពន្ធ​របួសធ្ងន់ ដេក​ស្ដូកស្ដឹង​លើ​គ្រែ នៅផ្ទះ​កើតហេតុ​ នា​វេលា​ម៉ោង០៦និង០៥នាទី​ល្ងាច ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះស្ថិត​ក្នុងភូមិ​ត្រពាំង​ពុទ្រា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​រាយការណ៍​ប្រាប់​សមត្ថកិច្ចភ្លាមៗទៅឃាត់ខ្លួនបានភ្លាម។

បើតាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹង​ថា ​ស្ត្រី​ជា​ប្រពន្ធ​របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ហើយ។  ចំណែក​ប្តី ខណៈ​នេះ​កម្លាំង​សមត្ថកិច្ច​ទំនប់​ធំ បាន​ចុះ​អន្តរាគមន៍ និង​បាន​ឃាត់ខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​ និងកសាងសំណុំរឿងទៅតុលាការ ៕ សុំបូរ

Leave a Reply

Your email address will not be published. Required fields are marked *