យុវជនម្នាក់ជិះម៉ូតូយប់ស្ងាត់តាមដងផ្លូវត្រូវជនសង្ស័យមួយក្រុមដេញវាយប្លន់យកម៉ូតូទៅបាត់

 ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងតាំងពីខេត្តតាកែវ ចូលមកក្រុងភ្នំពេញយប់ស្ងាត់   ត្រូវជនមួយក្រុមមានគ្នា     ៦នាក់ជិះម៉ូតូបីរគ្រឿងច់ជិះដេញតាមក្រោយ  រួចធាក់ឲ្យដួលនិងវាយជនរងគ្រោះប្លន់យកម៉ូតូសង់០១៨បានសម្រេចរួចជិះគេច   ខ្លួនដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទូ១៣ខែវិច្ឆិកា  ឆ្នាំ២០១៨ស្ថិតនៅចំណុចមុខរោងម៉ាសុីនកិន   ស្រូវ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ព្រៃកំពិស ខណ្ឌដង្កោរ។ ជនរងគ្រោះមានឈ្មោះ ឆាយ ចាងណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលាងរថយន្តនៅម្តុំផ្សារបឹងត្របែក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិកំពង់ជ្រៃ​ ឃុំស្មោង ស្រុងទ្រាំង ខេត្តតាកែវ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុនៅវេលាម៉ោងប្រមាណជា២យប់រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ពណ៌ខ្មៅពាក់ស្លាលេខតាកែវ1Q-1857ជិះចេញពីស្រុកកំណើតបំណងចូលមកក្រុងភ្នំពេញមកកន្លែងធ្វើកាម្តុំផ្សារបឹងត្របែកបានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិឹដៅពីត្បូងទៅជើងលុះមកដល់រង្វង់មូលគួស្រូវស្រាប់តែលចមុខជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿងពីរគ្រឿងម៉ាកឌ្រីមសង់និងមួយគ្រឿងទៀតម៉ាកឌូកមិនចាំស្លាកលេខ បានជិះដេញមកតាមក្រោយលុះជិះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានគៀរម៉ូតូរូបគាត់ឲ្យដួលរួចធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបន្តែមទៀតហើយប្លន់យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាពបណ្តាលរូបគាត់រងរបួសក្បាលជង្គង់និងកែងដៃផងដែរ។

ក្រោយកើតហេតុគេឃើញមានក្រុមអ្នកសារព័ត៌ចុះមកដល់និងផ្តិតយករួបភាពបន្ទាប់មកក៍មានខាងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកជនរងគ្រោះទៅបង្ហាញទីតាំងកន្លែងកើតហេតុរួចបានដឹកបន្តទៅប៉ុស្តិនគរបាលរដ្ឋបាលព្រែកកំពិសដើម្បីឲ្យជនរងគ្រោះដាក់បណ្តឹង៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *