ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុគ្គលិកស្ថានីយ៍ប្រេងឥន្ធន:តេលាម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ហើមស្អុយ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបុរីកម្មករ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ គ្រាន់តែដឹងថា ជាបុគ្គលិករបស់ស្ថានីយ៍ប្រេងឥន្ធន:តេលា និងបានយកច្រវ៉ាក់ដាក់ឆ្កែ មកចងកសម្លាប់ខ្លួន ហើមស្អុយទៅហើយ។ ចំពោះមូលហេតុ ក៏មិនទាន់ដឹងនៅឡើយដែរ ព្រោះសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យនិងកំពុងធ្វើកោសល្យវិច័យនៅឡើយ ៕ អូន ធួក
