ស្ត្រីស្រស់ស្អាតម្នាក់មានវិបត្តិក្នុងគ្រួសារមកលោតទឹកសំម្លាប់ខ្លួនតែមិនបានសំរេច

 ភ្នំពេញៈស្ត្រីស្រស់ស្អាតម្នាក់បានវិបត្តិក្នុងគ្រួសារបានសំរេចចិត្តជិះម៉ូតូមួយគ្រឿង  មកលោតទឹកពីលើស្ពានជ្រោយចង្វា   តែត្រូវបានប្រជាពរដ្ឋរាយការណ៌អោយប្រជាការពាចុះជួយធ្វើអន្តរាគមន៌ទាន់។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២  ខែ  វិឆ្ឆិកាឆ្នាំ២០១៨។ ស្ថិតនៅចំនុចលើស្ពាន    ជ្រោយចង្វាខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចអោយដឹងថាជនរងគ្រោះមានឈ្មោះលីលីភេទស្រីអាយុ៣៥ឆ្នាំមុខរបនៅផ្ទះស្នាក់នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក។ តាមប្រភពពី   ប្រជាការពាដែលយាមគោលដៅគល់ស្ពានបានអោយដឹងថា   មុនពេលកើតហេតុគេឃើញស្ត្រីខាងលើជិះម៉ូតូZOOMER Xពណ័ខ្មៅលាយស្វាយពាក់ស្លាកលេខភ្នំពេញ.1GL2238 ជិះពីលិចទៅកើតឡើងលើស្ពានជ្រោយចង្វារខណះពាក់កណ្ដាលស្ពានបានឈប់ម៉ូតូរួចហើយតោងបង្កាន់ដៃស្ពានយំរហូតដូចឃើញដូចច្នោះប្រជាពរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានទៅរាយការណ៌ប្រាប់កម្លាំងប្រជាការពាដែលប្រចាំការនៅគោលដៅក៌ចុះភ្លាមៗមកដល់កន្លែងកើតហេតុរួចបានលួងលោមអោយនារីរងគ្រោះកុំអោយគិតខ្លីទោះបីព្យាយាមណែនាំយ៉ាងណាក៌ស្ត្រីនោះមិនព្រមស្ដាប់   គិតតែចង់  លោតទឹកធ្វើអោយប្រជាការពាសំរេចចិត្តនាំអ្នកសែងស្ត្រីនោះមកគល់ស្ពានត្រើយខាងកើតរួចបានដឹកតាមម៉ូតូមកប៉ុស្តិជ្រោយចង្វាដើម្បីឲ្យសមត្ថកិច្ចវសាកសួរនិងទាក់ទងទៅសាច់ញ្ញាតិអោយមកទទួលស្ត្រីនោះទៅផ្ទះវិញ ៕ ខុង  មីញ

Leave a Reply

Your email address will not be published. Required fields are marked *