ស្រវឹងស្រាធ្លាក់ភ្នែកបើកប្រដេញគ្នាជ្រុលចង្កូតទៅបុកយុវជនម្នាក់រងរបួសធ្ងន់

 ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកបើកព្រូសមួយគ្រឿងប្រដេញគ្នាជាមួយរថយន្តមួយគ្រឿង  បានរេចង្កូតទៅបុក  យុវជនម្នាក់កំពុងធ្វើដំណើរដោយស្មើជើងនៅខាងមុខស្របទិសដៅគ្នាពីក្រោយ   បណ្តាលឲ្យរងរបួសធ្ងន់រួចបើករថយន្តត្រឡប់មកមើលជនរងគ្រោះវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១០-៣០នាទីយប់ថ្ងៃទី១២ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅ  តាមបណ្តោយផ្លូវ២៦១កែងនិងផ្លូវសហពន្ធ័រុស្សី​ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើបុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ2AU-8917ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ទិសដៅត្បូងទៅជើងបានបើកប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកយុវជនកំពុងធ្វើដំណើរដោយស្មើងជើងនៅខាងមុខស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសក្បាលនិងមាត់ធ្ងន់។បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះនៅមន្ទីលោកសង្ឃ។

ក្រោយពីបង្កគ្រោះថ្នាក់រួចម្ចាស់រថយន្តបង្កបានបើករថយន្តត្រឡប់មកមើលជនរងគ្រោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នាដោយខាងភាគីបង្កបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន១៥០ដុល្លាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *