ប្រទះឃើញសត្វព្រៃ៦ថង់ ដែលឈ្មួញយកទៅផ្លុងចោល

កណ្ដាល:ប្រជាពលរដ្ឋប្រទះឃើញបានប្រទះឃើញ ពស់ចំនួន៦ថង់ ដែលឈ្មួញដឹកយកមកទម្លាក់ទុកនៅចំណុចខាងលិចផ្លូវជាតិក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ នាវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ រួចរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ។

លោកមេឃុំព្រែកអញ្ចាញ បានឲ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញពស់ចំនួន៦ថង់ ត្រូវបានគេដឹកមកទម្លាក់ចោលនៅចំណុចខាងលើ លោកក៏បានរាយការណ៍បន្តប្រាប់មកសមត្ថកិច្ចនគរបាលស្រុក ទើប​សមត្ថកិច្ចបានសហការជាមួយកងរាជអាវុធហត្ថស្រុកបានចុះទៅពិនិត្យនៅកន្លែងកើតហេតុតែម្ដងដោយពិនិត្យឃើញ​សត្វព្រៃ​ចំនួន៦ថង់ ក្នុងនោះរួមមាន : -ពស់សង់សឿមាន49.2Kg -ពស់ចាន់ល្មម មាន 73,2Kg -អណ្ដើក៧ក្បាល=10Kg។ បន្ទាប់មកក៏យកសត្វទាំងអស់​មក​ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើប្រចាំស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមច្បាប់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *