មានជំងឺសរសៃប្រសាទ ទៅព្យាបាលនៅវត្ត មិនទាន់ជាលួចទៅចងកក្នុងព្រៃ

ឧត្ដរមានជ័យ៖ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧បន្ទាប់ពីមានករណី មនុស្សចង.កស្លាប់នៅក្នុងព្រៃ ស្ថិតក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ុន រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅវត្តរួចំប៉ី សង្កាត់អូរស្មាច់(ទើបនៅបាន១០ថ្ងៃ) ហើយមានស្រុកកំណើតនៅ ភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមកាបំភ្លឺពីព្រះគ្រូចៅអធិការវត្តចំការចេក ថាជនរងគ្រោះមានជំងឺសរសៃប្រសាទ មកព្យាបាលនៅវត្តនេះមិនទាន់បានកន្លះខែផងនោះ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *