ដាក់ពិន័យ​អធិការ​រងនគរបាល​ក្រុង​ដូន​កែវម្នាក់ដែល​វាយ​ភរិយា​ចំពោះមុខស្រីស្នេហ៍

ខេត្តតាកែវ​៖ លោកស្នងការ​នគរបាល​ខេត្តតាកែវ បាន​ចាត់​វិធានការ​ផ្អាក​ការងារ ​អធិការរង​នគរបាល​ក្រុង​ដូន​កែវ លោក​វរសេនីយ៍ឯក ឆាយ សាវុធ តាមការបញ្ជាពីលោកអគ្គស្នងការ នគរបាលជាតិ បន្ទាប់ពីលោកបានប្រើ​អំពើហិង្សា​វាយដំ​មកលើ​ភរិយា​របស់​ខ្លួន​។ ប្រភពពីមន្រ្តីនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ការចាត់វិធានការ​ជា​បន្ទាន់​នេះ ធ្វើឡើងក្រោយ​ពីអ្នកស្រី​ពៅ​សុភាព​ដែល​ជា​ភរិយា​មន្ត្រី​អធិការ​នគរបាល​ក្រុង​ដូន​កែវ​នោះ បាន​បង្ហោះ​ក្នុងហ្វេសប៊ុកនូវរូបភាព​អំពើហិង្សា​របស់ លោក​វរសេនីយ៍ឯក ឆាយ សាវុធ ជា​ប្តី ដែល​បាន​វាយ​អ្នកស្រីជាភរិយា​ ក្នុងពេល​ដែល​អ្នកស្រីបាន​តាម​ទាន់​នូវ អំពើ​ផិតក្បត់របស់ប្តី កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥​វិច្ឆិកា​ ឆ្នាំ ២០១៨ នេះ ។

អ្នកស្រី ពៅ សុភាព ប្រាប់ថា លោក​វរសេនីយ៍ ឯក ឆាយ សាវុធ បាន​ទះកំភ្លៀង​ភរិយា​របស់​ខ្លួនឯង នៅ​ចំពោះមុខ​ស្រី​ស្នេហ៍​បណ្តាលឲ្យមាន​ស្នាមរបួស នៅ លើ មុខ​។ ចំណែកលោក​វរសេនីយ៍ឯក ឆាយ សាវុធ បាន​សារភាពថា ​លោក​ពិតជា​បាន​ទះកំភ្លៀង​ភរិយា​របស់​ខ្លួនឯង​ពិត មែន ក្រោម​មូលហេតុ​ថា​ភរិយា​របស់​លោក បាន​បើករថយន្ត បុក​ពីក្រោយ​រថយន្ត​លោក​បណ្តាលឲ្យ​រថយន្ត ខូចខាត​។ ក្រោយ​ការ​បង្ហោះ​រូបភាពនេះ លោកអគ្គ​ស្នងការ​នគរបាលជាតិ បាន​ប្រញាប់​ដាក់​បញ្ជា​៣​ចំណុច​ទៅ​ស្នងការ នគរបាល​ខេត្តតាកែវ​ ឲ្យអនុវត្តទបញ្ជា​៣ចំណុច រួមមាន ១/ សូម​ផ្អាក​ការ ងារ​អធិការនគរបាល​រូប​នេះ​សិន ដើម្បី​ធ្វើ​ការស៊ើបអង្កេត​។ ២/ ពិនិត្យ អង្គហេតុ​និង​ធ្វើការ​សម្រុះសម្រួល​ជាមួយ នឹង​ក្រុម​គ្រួសារ​។ បើសិនជា​សម្របសម្រួល​មិន​បាន​ទេ ត្រូវ កសាង សំណុំរឿង​និង​បញ្ជូនទៅ​តុលាការ​។ និង​ទី ៣/ ត្រូវ​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ដោយ​ចេញ​លិខិត​ព្រមាន ផ្អាក​ការងារ​អធិការ​នគរបាល​រួប​នេះ​។

នេះចាត់ទុកជាការមានវិធានការតឹងរ៉ឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ នាយ និងពលនគរបាលទាំងឡាយណាដែលមានកំហុសឆ្គងធ្ងន់ដែលធ្វើឲ្យបាត់បង់កិត្តិយស វិន័យ និង សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *