អាសូណាស់!បុរសជាអ្នកលក់ជ្រញ់ដឹកតាមម៉ូតូម្នាក់ជិះម៉ូតូទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលអូសជាច្រើនម៉ែត្របោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

 ភ្នំពេញ៖ បុរសម្នាក់  មានមុខរបរលក់ជ្រញ់ដឹកតាមម៉ូតូម្នាក់ទើបនិងចេញពីហូបចុកជាមួយបងប្អូន និងមិត្តភក្តិជិះម៉ូតូមួយគ្រឿងត្រឡប់ទៅផ្ទះជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួល   អូសជាច្រើនម៉ែត្របោកក្បាលនិងថ្នល់ពេញទំហឹងស្លាប់នៅនិងកន្លែងមួយរំពេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១-៣០នាទីយប់ថ្ងៃទី១៧ខែវិច្ឆការឆ្នាំ២០១៨     ស្ថិតនៅចំណុចមុខវត្តជម្ពូវន្ត័ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះតឿន ឌុល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកលក់ជ្រុញដឹកតាមម៉ូតូ ស្នាក់នៅភូមិឬស្សី ខណ្ឌមានជ័យ មានស្រុកកំណើត ផ្ទះលេខ៦៧ ភូមិច្រកស្វាយ ឃុំស្តៅកោង ស្រុកបាភ្នំ​ ខេត្តព្រៃវែង។ តាមប្រភព័ត៌មានពីសាច់ញាត្តិជនរងគ្រោះបានឲ្យដឹងថាមុនកើតជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១២ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1H-2115ទៅហូបចុកជាមួយបងប្អូននិងមិត្តភក្តិនៅម្តុំផ្សារកំបូលលុះដល់ពេលហូបចុកជាបងប្អូនរួចរាល់ហើយក៍បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនចំណែកជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានរចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដួលអូសជាច្រើនម៉ែត្របោកក្បាលនិងថ្នល់បែកក្បាលនិងបែកមួកសុវត្ថិភាពដែលជនរងគ្រោះពាក់ជាប់នៅនិងក្បាលស្លាប់យ៉ាងអាណោចអាធម៌។

បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការនេះបានរាយការណ៍ទៅសមត្ថកិច្ចបានចុះមកដល់រួចបានទំនាក់ទំនងទៅសាច់ញាត្តិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូនៅរក្សាទុកបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ។ដោយឡែកសពសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ខុង មីញ

 

Leave a Reply

Your email address will not be published. Required fields are marked *