យុវជនពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនមិនប្រយត័្នជ្រុលទៅបុករថយន្តមួយគ្រឿងស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ:ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែ  វិច្ឆិកាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេយុវជនពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ប្រផេះពាក់ស្លាកលេខកណ្ដាល 1Y-7744 ទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងដោយមិនប្រយត័្នជ្រុលទៅបុករថយន្តដឹកឥវ៉ាន់មួយគ្រឿងម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-1367 ទិសដៅបញ្ជ្រាស់គ្នាពេញទំហឹងបណ្តាលអោយយុវជនម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកម្ចាស់រថយន្តបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ជនរងគ្រោះឈ្មោះ ពន្លឺ ភេទប្រុស   អាយុ២៤ឆ្នាំមុខរបរជាងដែក ទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់ឲ្យ ក្រុមគ្រួសារដើម្បីដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *