ជិះម៉ូតូលឿនបុកគូទរថយន្ត ដួលបោកក្បាលស្លាប់

​កណ្តាល​៖ យុវជន​ម្នា​ក់បាន​ស្លាប់​​នៅនឹងកន្លែង ខណៈដែល​យុវជន​រូបនោះ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុ​ទៅបុក​គូថ​រថយន្ត ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នាកាលពី​វេលា​ព្រឹក​ថ្ងៃទី  ១៨ ខែមករា  ឆ្នាំ​២០១៧  នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៥-៣៦ ស្ថិតក្នុង​ភូមិ​ជ័យ​ឧ​ត្ត​ម​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ ប្រាក់ ពិសិដ្ឋ ភេទ​ប្រុស អាយុ ២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ស្តេច ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។

​បើតាម​សាក្សី​បាន​និយាយថា នៅវេលា​កើតហេតុ​ខាងលើ គេ​ឃើញ​ជ​នេ​ង​គ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ១២៥ ព៌​ណ​ខ្មៅ ប្រភេទ​ស្រី​ពាក់​ផ្លាកលេខ​ភ្នំពេញ​1GD-171 បើក​មាន​ទិសដៅ​ពី​ភ្ន​ពេញ​ទៅ​អ្នក​លឿង ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ពីក្រោយ​រថយន្ត បណ្តាលឱ្យ​ដួលបោកក្បាលស្លាប់​នៅ​កន្លែងកើតហេតុ ។ ចំណែក​រថយន្ត​បង្ករ​បាន​បើក​គេច​បាត់  ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *