ចាប់ឃាតកម្នាក់ដែលសម្លាប់ស្រី្តមេម៉ាយពេលទៅបាចត្រីនៅវាលស្រែបានហើយ

ខេត្តបន្ទាយមានជ័យ៖  បន្ទាប់ពីមានអំពើឃាតកម្មយ៉ាងសាហាវទៅលើស្ត្រីម្នាក់នៅតាម​វាល​ស្រែ ដោយវិធីរឹត.ក​សម្លាប់ រួច​អូស​យក​សព ទៅ​ដាក់​ក្នុង​វាលស្រែ បង្កការភ្ញាក់ផ្អើលកាល ពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នោះ សមត្ថកិច្ចនគរបាលស្រុកព្រះនេត្រព្រះ បានប្រមាញ់វែក មុខឃាតកឃើញហើយ កាលពីថ្ងៃ អាទិត្យ១១ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ។

មន្ត្រីនគរបាលស្រុក ព្រះនេត្រព្រះបានឲ្យដឹងថា ឃាតកដៃដល់ ​ឈ្មោះ ប៊ុន សុខ ភេទ​ប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឈ្នួ​រ សង្កាត់​ឈ្នួ​រ​មានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ រីស្រ្តីរងគ្រោះ​ឈ្មោះ​ឃួន ឃី​ន  អាយុ៤៩ឆ្នាំ(មេម៉ាយ) រស់នៅ​ភូមិ-ឃុំ-ស្រុកជាមួយ ឃាតកដៃដល់ ។

ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេល២ថ្ងៃ សមត្ថកិច្ចបានឃាត់ខ្លួនឃាតក រួចយកទៅធ្វើ តម្រាប់តាមដល់កន្លែងកើតហេតុអំពីសកម្មភាពសម្លាប់ស្រ្តីរងគ្រោះយ៉ាងសហាវ ដោយវិធី​វាយឲ្យសន្លប់រួចយកខ្សែស្បែកជើងចងដៃទាំងពីរទៅក្រោយ និងបានយកខ្សែនីឡុង ពណ៌​លឿងរឹតក រួច​អូស​យក​សព ទៅ​ដាក់​ក្នុង​វាលស្រែ ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតកបានសារភាពថា មូលហេតុដែលខ្លួនហ៊ាន​ប្រព្រឹត្តរឹតកសម្លាប់ស្រ្តីរងគ្រោះបែបនេះដោយសារ ជនរងគ្រោះទៅបាចត្រីនៅក្នុង​ស្រែ​របស់ខ្លួនបណ្តាលឲ្យខូចស្រូវជាច្រើនគុម្ព​ ហើយពេលដែលខ្លួនទៅសួរនាំក៏មាន​ទំនា​ស់គ្នា ឡើងរហូតស្រ្តីរងគ្រោះថែមទាំងជេរខ្លួនថែមទៀត ទើបគេទ្រាំមិនបានប្រើហិង្សាសម្លាប់រួច អូសសពចេញទៅទម្លាក់ចោលឆ្ងាយពីស្រែរបស់ខ្លួនដើម្បីបំបិទដាន តែទីបំផុតសមត្ថកិច្ចនៅ តែស្រាវជ្រាវដឹងចាប់ខ្លួនទាល់តែបាន។

បច្ចុប្បន្ន ជនសង្ស័យជាឃាតក ត្រូវបាននគរបាលស្រុកព្រះនេត្រព្រះ  កសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីនិច្ឆ័យទោសតាមច្បាប់ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *